លោកជំទាវ លឹម សុខចេង គ្រងឈុត Elie Saab តម្លៃជាង ៨ ពាន់​ដុល្លារ បង្ហាញរូបរាងស្រឡូនស្អាត

នា​រាត្រី​ថ្ងៃ​មង្គលការ​កូន​ប្រុស​ច្បង លោកជំទាវ លឹម សុខចេង ភរិយា​ឧកញ៉ា​ល្បី​ឈ្មោះ​មួយ​រូប បាន​គ្រង​ឈុត​ដ៏​អស្ចារ្យ ដែល​ជា​ប្រេន​ម៉ាក​ល្បី​នៃ​ពិភព​អារ៉ាប Elie Saab។

តាមដានជាមួយយើង៖ Million Times

ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ លីម ហុង ជា​ស្ត្រី​អ្នក​ជំនួញ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​រូបរាង​ស្រឡូន បើ​ទោះ​ជា​មាន​កូន​ប្រុស​ស្រី​ធំ​ៗ ៣ រូប​ហើយ​ក៏​ដោយ។ ព្រោះ​តែ​រូប​សម្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​បែបនេះ​ហើយ ទើប​លោក​ជំទាវ ស្លៀក​ឈុត​អ្វី​ក៏​ឃើញ​ស្អាត​ទាំងអស់។

នៅ​រាត្រី​ជប់លៀង​អាហារ​ពេល​ល្ងាច​ថ្ងៃ​សិរី​ជ័យមង្គល​កូន​ប្រុស​ច្បង លីម ហ្វីលីប និង​កូន​ក្រមុំ អ៊ឹង ស៊ីវឈីនស៊ី គេ​ឃើញ​លោកជំទាវ លឹម សុខចេង បាន​គ្រង​ឈុត Elie Saab ដ៏​មាន​តម្លៃ និង​ជា​ប្រេន​កម្រ​នឹង​រក​ជាវ​បាន។

លោកស្រី លឹម សុខចេង បាន​គ្រង​ឈុត រ៉ូប Elie Saab Sequin embroidered off-the-shoulder gown ដែល​មាន​តម្លៃ​ ៨ ៥០០ ពាន់​ដុល្លារ។ Elie Saab Elie Saab ត្រូវ​បាន​ផលិត​ចេញ​ពី​ក្រណាត់​សូត្រ និង​តុបតែង​លម្អ​ដោយ​អង្កាំ​ពណ៌​មាស​ដែល​បង្កើត​ឥទ្ធិពល ombré។ រ៉ូប​សំយេះ​ស្មា​នេះ មាន​ឆ្អឹង​នៅ​ត្រង់​ដើមទ្រូង និង​មាន​ស្រទាប់​ខាងក្នុង​ពេញលេញ ដែល​ជួយ​ឲ្យ​ឃើញ​រាង​កាន់តែ​ស្អាត។

រ៉ូប Elie Saab របស់​លោក​ជំទាវ សុខចេង ពណ៌​មាស សម​ជា​មួយ​គ្រឿង​ពេជ្រ​ធំ​ៗ​​យ៉ាង​ប្រណីត។ ចំណែក​ការ​ផាត់​មុខ​វិញ លោកជំទាវ​បាន​ជ្រើស​បែប​ស្រទន់ និង​បួង​សក់​ផ្នែក​ខាង​ក្រោយ ធ្វើឲ្យ​សម្រស់​ស្រទន់ គន់​មិន​ចេះ​ណាយ​ឡើយ៕

អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ