សម្រាប់ការតុបតែងខ្លួន និងគ្រឿងអលង្ការឃើញថា លោកស្រី តែស៊ូអេង ម្ចាស់ផលិតផល TRE មិនដែលចេះជាន់ស្ទីល៍គ្នាយ៉ាងម៉េច។ សម័យកាលគេនិយមគ្រឿងអលង្ការមាស CEO TRE បាបលេងខ្លួនទាំងឈុត។


កាលពីពេលថ្មីៗនេះ លោកស្រី តែ ស៊ូអេង បានចូលរួមកម្មវិធីអ្នកជំនួញដូចគ្នាដោយគ្រាម្សិលមិញនេះសេដ្ឋិនីល្បីឈ្មោះក្នុងពិភពអនឡាញ ១០ ឆ្នាំជាងរូបនេះ បានជ្រើសសម្លៀកបំពាក់ពណ៌សូកូឡា និងឌិនផ្កាអង្កាំមាសយ៉ាងស្រស់ស្អាត។
កាន់តែមិនធម្មតាគ្រឿងអលង្ការមាសសុទ្ធគ្រឿងធំៗ ពណ៌លឿងឆ្អិនឆ្អៅ និងកាបូបដៃធ្វើពីមាសរាប់សិបតម្លឹង ធ្វើឲ្យលោកស្រីមើលទៅកាន់តែអស្ចារ្យថែមមួយកម្រិតទៀត ហើយសូម្បីតែស្បែកជើងក៏ពណ៌មាសដែរ។
មិនមែនមានតែ១ឈុតឡើយ ដោយពេលល្ងាចម្ចាស់ក្រុមហ៊ុន TRE IMPORT EXPORT CO.,LTD មានទទួលធ្វើប្រេន ផលិតផលគ្រប់មុខ ចិន កូរ៉េ គុណភាពខ្ពស់រូបនេះបានផ្លាស់ប្ដូរ១ឈុតទៀត តែប្រើប្រាស់កាបូបមាសដដែល ខុសតែម៉ូដប៉ុណ្ណោះ៕




អត្ថបទ៖ ឆដា, រូបភាព៖ Sou Eng Te



