លោកស្រីប្រធាន​សមាគមសិល្បករខ្មែរកាន់កាបូប Hermès Kelly ​​នៅមហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

ក្នុង​នាមប្រធានសមាគមសិល្បករខ្មែរ លោក​ស្រី ម៉ៅ ចំណាន បាន​បង្ហាញ​ខ្លួន​នៅ​​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) លើកទី១៥ ដោយ​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ស្ងើច​សរសើរ​ពី​ភាព​ថ្លៃថ្នូរ​ និងការរៀបចំខ្លួនសមសួន។

តាមដានជាមួយយើង៖ Million Times

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ស្រី ម៉ៅ ចំណាន បាន​ប្រើប្រាស់​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ពណ៌​ទឹក​ប៊ិក​ចាស់។ ក្នុង​ការ​ទៅ​ចូលរួម​កម្មវិធី CIFF លោកស្រី​ក៏បាន​កាន់​កាបូប​ដៃ​មាន​តម្លៃ សម​នឹង​សម្លៀកបំពាក់ និង​រូប​សម្រស់​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ​តែម្ដង។

កាបូប​ដៃ Hermès Kelly Pochette Beton Ostrich ដែល​មាន​តម្លៃ​ប្រមាណ ៤២ ០០០ ដុល្លារ អម​ដោយ​គ្រឿង​អលង្ការ​មាន​តម្លៃ​ប្រេន Roberto Coin ប្រេន​សំណព្វ​ចិត្ត​របស់​លោកស្រី ម៉ៅ ចំណាន។

ក្រៅពី​កាបូប​ដៃ Hermès Kelly Pochette – Beton Ostrich ក្រវិល Roberto Coin នៅ​មាន​នាឡិកា​ដៃ​ដាំ​ពេជ្រ​ Patek Philippe រំលេច​ពន្លឺ​ចាំង​ចែង​ផង​ដែរ ក្នុងតម្លៃ ២៩០ ០០០ ដុល្លារ។ ក្នុងនាមជាអភិបាលកិត្តិយសនៃមហោស្រពភាពយន្តអន្តរជាតិ (CIFF) លោកស្រី ម៉ៅ ចំណាន ពិត​ជា​ស័ក្ដិសម​ទាំង​សមត្ថភាព ចំណេះ​ដឹង និង​ឫកពា​ថ្លៃថ្នូរ​ត្រូវ​នឹង​តំណែង​ខ្ពង់ខ្ពស់​នោះ៕

អត្ថបទ៖ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan