ឈុតមង្គលការទទួលផ្កាស្លាពេលព្រឹករបស់ អ៊ឹង ស៊ីវឈីនស៊ី និងស្វាមី លីម ហ្វីលីប ដែលជាកូនប្រុសស្រីនៃត្រកូលអភិជន ២ ទទួលបានការចាប់អារម្មណ៍ច្រើន ក៏ព្រោះតែជាពណ៌ប្លែកកម្រមានអ្នកប្រើ។

ឈុតស្បៃពណ៌ទឹកប្រាក់ គឺជាពណ៌កម្រក្នុងការយកយកគ្រងលើកូនកំលោះកូនក្រមុំ ដើម្បីទទួលភ្ញៀវពេលព្រឹកយ៉ាងស្រស់ស្អាត សមរម្យខ្លាំងមែនទែន ហើយអ្វីដែលកាន់តែមើលទៅល្អអស់ទាស់ជាមួយស្បែកជើង Jimmy Choo Crystal Covered Pointy Toe Pumps ពណ៌ទឹកប្រាក់។
កន្លងមកមិនថាមង្គលការធម្មតា ឬក្នុងត្រកូលអ្នកល្បីនោះទេ កម្មវិធីទទួលផ្កាស្លា ឬហៅម្យ៉ាងទៀតបានថា កម្មវិធីហែរជំនូន ភាគច្រើនកូនក្រមុំ និងកូនកំលោះក្រងពណ៌ទឹកមាស ឬពណ៌ទឹកក្រូច និងផ្កាឈូកជាដើម។

សម្រាប់ឈុតស្បៃពណ៌ទឹកប្រាក់របស់ក្រមុំ អ៊ឹង ស៊ីវឈីនស៊ី ជាកូនស្រីបណ្ដូលចិត្តអ្នកឧកញ៉ា អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdingsនិងស្វាមី លីម ហ្វីលីប កូនប្រុសច្បងឧកញ៉ា ចាប មួយហុង ពិតជាស្រស់ និងប្រណីតខ្លាំង។ ដោយអមជាមួយគ្រឿងអលង្ការ និងទ្រង់គ្រឿងពណ៌ទឹកប្រាក់ទាំងអស់។
ក្នុងនោះសូម្បីស្បែកជើងកែងក៏ពណ៌ទឹកប្រាក់ដែលជាប្រេន Jimmy Choo តម្លៃ ៤ ៩០០ ដុល្លារដែលម៉ូដនោះ Inspired មកពីរឿង “Cinderella”។ មិនត្រឹមតែកូនកំលោះកូនក្រមុំឡើយដោយគ្រងឈុតពណ៌ទឹកប្រាក់ពេលព្រឹកអ្នកដឹកដៃកូនកំលោះ និងកូនក្រមុំ ព្រមទាំងក្រុមគ្រួសារសុទ្ធតែជ្រើសពណ៌នេះដូចគ្នា៕




អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia


