ថ្មីៗនេះអគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង គឺលោកស្រី អ៊ឹមផាន វណ្ណឌី បានទៅចូលរួមមង្គលការកូនប្រុសនៃដៃគូអាជីវកម្ម ដោយលើកនេះក៏មិនខុសពីកម្មវិធីសព្វមួយដងដែរ ការរៀបចំខ្លួនតែងតែស្រស់ស្អាត ស្រគត់ស្រគំ។


ស្ថិតក្នុងឈុតប្រពៃណី លោកស្រី អ៊ឹមផាន វណ្ណឌី ស្រស់ស្អាត ដោយកាន់កាបូបដៃដ៏មានតម្លៃ ដើម្បីជាគ្រឿងតុបតែងខ្លួនបន្ថែមពីលើមាសពេជ្រ ដែលជារបស់អស្ចារ្យនៃស្ត្រីគ្រប់រូប។ លោកស្រី វណ្ណឌី បានបណ្ដើរស្វាមីយ៉ាងត្រសង ដើម្បីទៅជូនពរគូស្វាមីភរិយាថ្មីថ្មោង។
លោកស្រី អ៊ឹមផាន វណ្ណឌី បានកាន់កាបូប Judith leiber Just For You Bow Rainbow Clutch ដែលមានតម្លៃជិត ៦ ពាន់ដុល្លារ។ ម្ចាស់ហាងគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង ជាស្ត្រីដ៏ពូកែក្នុងការរៀបចំរៀបចំតុបតែងខ្លួន។

មិនតែប៉ុណ្ណោះអគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង បានរៀបចំរើសម៉ូដកាបូបឲ្យស៊ីគ្នាជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ។ អ្វីដែលកាន់តែពិសេសគឺលោកស្រីចូលចិត្តប្រេន Judith leiber ដែលជាម៉ាកយីហោប្រណីតរបស់អាមេរិក៕


អត្ថបទ៖ ឆដា, រូបភាព៖ Vanndy Imphan – Beyond Jewelry & Leadership


