ស្អាត ឆ្លាត មានសមត្ថភាពកាន់កាប់ជំនួញ និងពូកែលេង Fashion កាបូបដៃ គឺលោកស្រី ឆាយ លក្ខិណា

ជា​អ្នក​ជំនួញ​ស្រី​ដ៏​ជោគជ័យ តែ​លោកស្រី ឆាយ លក្ខិណា នៅតែ​ថែរក្សា​សម្រស់​បាន​ស្អាត ក្មេង​ជាង​វ័យ ហើយ​ក៏​ជា​ម៉ូដែល​គំរូ​សម្រាប់​នារី​វ័យ​ក្មេង​ជំនាន់​ក្រោយ។

តាមដានជាមួយយើង៖ Million Times

រដូវ​កាល​ចូល​រួម​មង្គលការ លោកស្រី ឆាយ លក្ខិណា ក៏​មមាញឹក​ខ្លាំង​ណាស់​ដែរ ដោយ​ទទួល​បាន​ការ​គោរព​ស្រឡាញ់ និង​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​មិន​សូវ​ជា​ដាច់​ឡើយ។

ក្នុង​នោះ​ការ​ជ្រើសរើស​សម្លៀកបំពាក់ ការ​ផាត់​មុខ​ធ្វើ​សក់ ពិតជា​រឿង​សំខាន់​ដូច​គ្នា​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ​អ្វី​ដែល​លោកស្រី​មិន​អាច​ខ្វះ​បាន​គឺ​កាបូប​ដៃ ដែល​មួយ​ម៉ូដ​ៗ​សុទ្ធសឹងតែ​ស្រស់​ស្អាត ហើយ​លេចធ្លោ​ពេល​នៅ​ដៃ​លោកស្រី។

ដោយ​កាបូប​ដៃ​ម៉ាក​ល្បី​ៗ​ជាច្រើន​របស់​ថៅកែ​ហាង​ពេជ្រ ឡុកហ្វុក ស៊ី​គ្នា​ជាមួយ​ឈុត​សម្លៀកបំពាក់​ជានិច្ច មិន​ថា​ឈុត​បុរាណ និង​សម័យ​ឡើយ។ ក្នុង​នោះ Hermes Kelly Cut Bag Blue Encre Swift with Gold Hardware តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​ដ៏​ស៊ីវិល័យ និង​ឆើតឆាយ។

លោកស្រី ឆាយ លក្ខិណា មាន​​គ្រប់​ប្រេន​កាបូប​ល្បី​ៗ​ទាំងអស់ ហើយ​លោកស្រី​ក៏​ពូកែ​ក្នុង​ការ​បែងចែក​កាបូប​ដៃ​ម៉ូដ​ណា​ស៊ី​ជាមួយ​សម្លៀកបំពាក់​បុរាណ មួយ​ណា​សម​នឹង​សម្លៀកបំពាក់​សម័យ​ទំនើប៕

អត្ថបទ៖ឆដា, រូបភាព៖ bunnara chheng