សម្រស់លោកស្រី លឹម សុខចេង នាថ្ងៃមង្គលការកូនប្រុសច្បង ស្អាតមិនធម្មតាឡើយ

លោកស្រី លឹម សុខចេង ដែល​ជា​ភរិយា​ឧកញ៉ា ចាប មួយហុង ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ លីម ហុង គឺជា​បុគ្គល​ឈាន​មុខ​ក្នុង​វិស័យ fashion បែប​ស្រ្តី​វ័យ​កណ្ដាល។

តាមដានជាមួយយើង៖ Million Times

នា​ថ្ងៃ​ចូល​រោង​ជយមង្គល​ជាមួយ​កូន​ស្រី​​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គ​នាយកក្រុមហ៊ុន ING Holdings Co., Ltd លោកស្រី លឹម សុខចេង បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ជាមួយ​ឈុត​ប្រពៃណី​ជាច្រើន​សម្រាប់។

ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បី និង​ឈរជើង​រាប់​សិប​ឆ្នាំ ដូច្នេះ​ហើយ​ការ​តុបតែង​ខ្លួន និង​ស្លៀកពាក់​លោកស្រី លឹម សុខចេង គឺ​លេខ​១​តែម្ដង។ បូក​រួម​ជាមួយ​គ្រឿងអលង្ការ​គជ់​ខ្យង​ដែល​ជា​ម៉ូដ​សំណព្វ​ចិត្ត​លោកស្រី ធ្វើឲ្យ​សម្រស់​កាន់តែ​ស្អាត​លេចធ្លោ​ដាច់​គេ​ក្នុង​កម្មវិធី។

ជាពិសេស​ក្នុង​ឈុត​ផាមួង​ពណ៌​លឿង​តែម្ដង ភរិយា​ឧកញ៉ា ចាប មួយហុង មើល​ទៅ​ចែងចាំង​ខ្លាំង។ ក្នុង​ឈុត​ប្រពៃណី​នោះ​ដែរ​លោកស្រី លឹម សុខចេង បាន​បន្ថែម​ដោយ​ស្បែក​ជើង Manolo Blahnik Hangisi 105 yellow satin pumps។

មិនមែន​តែ​ស្បែកជើង Manolo Blahnik ពណ៌​លឿង​តម្លៃ ១ ១២៥ ដុល្លារ​ហើយ​នោះ​ក៏​មាន​ម៉ូដ​ស្បែក​ជើង​ជាច្រើន​ទៀត​ដែរ ដោយ​ស៊ី​គ្នា​ជាមួយ​នឹង​ពណ៌​ឈុត៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia