Jenny Packham ប្រេនសំណណ្វចិត្តលោកស្រី ហេង សុខា ភរិយាអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ

លោកស្រី ហេង សុខា ភរិយាអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គ​នាយកក្រុមហ៊ុន ING Holdings Co., Ltd. នៅតែ​ជ្រើសរើស​សម្លៀកបំពាក់​ពី​ប្រេន Jenny Packham ក្នុង​ថ្ងៃ​មង្គលការ​កូន​ស្រី​កាលពី​ពេល​ថ្មី​ៗ មិន​ខុស​ពី​ថ្ងៃ​កូន​ប្រុស​ទី ៣ រៀបការ​ឡើយ។

តាមដានជាមួយយើង៖ Million Times

ភរិយា​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ជា​ស្រ្តី​អភិជន​ជាន់​ខ្ពស់ ថ្លៃថ្នូរ និង​មិន​សូវ​ចូលចិត្ត​ភាព​ស៊ីវិល័យ​ច្រើន​ឡើយ តែ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​ៗ​វិញ ទាំង​ឈុត​បែប​ប្រពៃណី និង​ឈុត​សម័យ​ឡើយ គឺ​ថា​ស្អាត និង​មាន​តម្លៃ​ថ្លៃ​ស័ក្ដិសម​ជា​ភរិយា​សេដ្ឋី។

កាលពី​មង្គលការ​កូន​ប្រុស​ទី ៣ អ៊ឹង ស៊ីវឈន់ កន្លង​ទៅ​ឆ្នាំ ២០២៥ លោកស្រី សុខា ក៏​បាន​ជ្រើសរើស​ឈុត Jenny Packham ពណ៌​ក្រហម​ក្រមៅ​តម្លៃ​ជាង ៦ ៦០០ ដុល្លារ។ នៅ​ថ្ងៃ ២១ ខែ​មីនា ឆ្នាំ ២០២៦ នា​ថ្ងៃ​ជយមង្គល​ពេល​ល្ងាច​ដែល​ជា​កម្មវិធី​ជប់លៀង​ភរិយា​អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ Dulcet Sequin-Embellished Dress ពណ៌​ទឹកមាស។

រ៉ូប​ដែល​លោកស្រី ហេង សុខា ស្លៀក​មាន​ឈ្មោះ​ថា Jenny Packham Dulcet Sequin-Embellished Dress មាន​តម្លៃ ៤ ៩១៥ ដុល្លារ។ សម្រាប់​កម្មវិធី​បែប​ប្រពៃណី​វិញ លោកស្រី​បាន​ប្រើប្រាស់​សម្លៀកបំពាក់​បុរាណ សំពត់​ហូល​ផាមួង អាង​ពាក់​អម​ដោយ​គ្រឿង​អលង្ការ​ពេជ្រ ពែទ្យ យ៉ាង​ស្រស់​ត្រកាល៕

អត្ថបទ៖ ឆដា, រូបភាព៖ NaThib Makeup Artist