មង្គលការរយៈពេល ២ថ្ងៃ របស់កូនស្រីប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings ស្អាតអស្ចារ្យ

កាលពី​ចុង​សប្ដាហ៍​មុន​អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន ING Holdings បាន​រៀបចំ​កម្មវិធី​មង្គលការ​ឲ្យកូនស្រីយ៉ាង​អធិកអធម ដោយមាន​​វត្តមាន​ភ្ញៀវ​កិត្តិយស​ទាំងក្នុង​ជួរ​​មន្ត្រី​រាជការ​​ និង​អ្នក​ជំនួញ​ធំ​ៗ​ប្រចាំ​ស្រុក​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

មង្គលការ​កូន​ប្រុស​ស្រី​នៃ​ត្រកូល​អភិជន​ទាំង ២ បាន​រៀប​ចំ​កម្មវិធី​យ៉ាង​ប្រណីត​ឥត​ខ្ចោះ​ស័ក្ដិសម​ជា​អ្នក​មាន​មុខមាត់​ក្នុង​សង្គម និង​ជា​ត្រកូល​អ្នក​ជំនួញ​ធំ។ សម្រាប់​កម្មវិធី​មង្គលការ​រវាង​កូន​ស្រី​ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន ING Holdings អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង​ឧកញ៉ា ចាប មួយហុង បាន​តុបតែង​ឡើង​ដោយ​ផ្កា​ស្រស់​ជាច្រើន​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី។

មិន​ត្រឹម​តែ​រៀបចំ​តុបតែង​ឡើង​ដោយ​ផ្កា​ស្រស់​ឡើយ កូន​កំលោះ និង​កូន​ក្រមុំ​ក៏​បាន​លម្អ​បន្ថែម​ដោយ​ចម្លាក់​អប្សរា ដែល​បញ្ជាក់​អត្តសញ្ញាណ​ខ្មែរ​យ៉ាង​ច្បាស់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​ឲ្យ​ពរជ័យ​សិរី​មង្គល​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង។

ងាក​មក​ដល់​កម្មវិធី​ពេល​ល្ងាច​ជា​ការ​ជប់លៀង​វិញ ឃើញ​ថា​កូន​ក្រមុំ អ៊ឹង ស៊ីវឈីនស៊ី និងស្វាមី លីម ហ្វីលីប បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​បែប​បស្ចិម​ប្រទេស ខុស​ពី​កម្មវិធី​​បុរាណ ត្រូវ​ប្រើ​ប្រពៃណី​ខ្មែរ​ទាំង​អស់៕

អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia