តម្លៃនាឡិកាដៃ Bulgari របស់សេដ្ឋិនី សុភា បុត្រឈរ ជិត ១០ ម៉ឺនដុល្លារ ស្អាតមិនធម្មតា

នៅ​ពេល​នេះ​ជីវិត​ឯកជន​របស់​ស្រ្តីខ្មែរដែលមានស្វាមីសេដ្ឋីអាល្លឺម៉ង់ លោកស្រី សុភា បុត្រឈរ កាន់តែ​ជា​ទី​ចាប់អារម្មណ៍​របស់​មហាជន​ខ្មែរ។ ជា​ពិសេស lifestyle ប្រចាំ​ថ្ងៃ​របស់​សប្បុរសជន​កំពូល​ចិត្ត​បុណ្យ​រូប​នេះ។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​ជា​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី​អាល្លឺម៉ង់​ជាមួយ​ស្វាមី​ហើយ​ក៏​ដោយ តែ​លោកស្រី សុភា បុត្រឈរ នៅតែ​សកម្ម​ក្នុង​ការ​បង្ហាញ​សកម្មភាព​ដំណើរ​កម្សាន្ត និង​ការងារ​ផ្សេង​ៗ​ជាប់​ជានិច្ច។ ក្នុង​នោះ​ការ​រៀបចំ​ខ្លួន គ្រឿងអលង្ការ នាឡិកា និង​ឈុត​សម្លៀកបំពាក់​របស់​សេដ្ឋិនី សុភា មួយ​ឈុត​ៗ​ពិតជា​ស្រស់​ស្អាត ហើយ​តម្លៃ​ទៀតសោត​ពិតជា​របស់​មាន​តម្លៃ និង​ប្រេន​ល្បី​លំដាប់​ពិភពលោក។

ឈ្មោះ​ជា​ភរិយា​សេដ្ឋី​អាល្លឺម៉ង់​​មួយ​ទាំង​មូល ច្បាស់​ណាស់​ថា​ការ​រៀបចំ​ខ្លួន​តាំងពី​ចុង​សក់ ដល់​ចុង​ជើង​របស់​ លោកស្រី សុភា បុត្រឈរ ពិតជា​ល្អ មើល​ទៅ​ថ្លៃថ្នូរ និង​សមសួន​ជានិច្ច។

គួរ​បញ្ជាក់​ថា ស្រ្តី​ខ្មែរ​ដែល​មាន​វាសនា​ខ្ពស់ និង​បាន​រួមរស់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន Böttcher Agគឺ​លោក Udo Böttcher។ នេះ​ជា​នាឡិកា Bvlgari Divas’ Dream Peacock Diamonds តម្លៃ ៩៩ ០០០ ដុល្លារ មិន​តែ​ប៉ុណ្ណោះ​គ្រឿងអលង្ការ​ដទៃ​របស់​សេដ្ឋិនី​រូបនេះភាគច្រើនជាប្រេន Bvlgari៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD