អ្នកឧកញ៉ា សុខ សុភាព ដែលជាអគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក ទើបតែឡើងគេហដ្ឋានថ្មី អំឡុងចុងខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ ហើយក៏មានការរៀបចំខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ព្រមទាំងគ្រឿងអលង្ការយ៉ាងភ្លឺចិញ្ចាច។

ការរៀបចំកម្មវិធីឡើងភូមិគ្រឹះថ្មីយ៉ាងប្រណីត និងផ្ចិតផ្ចង់បំផុត ដោយអញ្ជើញភ្ញៀវពន្លឺកិត្តិយសជាច្រើនរូប ហើយក៏ជាអ្នកមានមុខមាត់ក្នុងសង្គមផងដែរ។ ក្រុមគ្រួសារសេដ្ឋិនី សុខ សុភាព បានរៀបចំខ្លួនក្នុងឈុតប្រពៃណីច្រើនម៉ូដ ច្រើនពណ៌។
ក្រោយចប់កម្មវិធីប្រពៃណីទំនៀមទម្លាប់ផ្សេងៗ អ្នកឧកញ៉ា សុខ សុភាព ក៏បានផ្លាស់មកគ្រងឈុតបែបសម័យវិញម្ដង ដែលជាប្រេន Dior Mid-Length វិញម្ដង ដោយបានថតរូបជាមួយក្រុមគ្រួសារ និងភ្ញៀវដែលបានចូលរួម។

លំដាប់លំដោយនៃកម្មវិធីជាច្រើនបានរៀបចំគ្មានខ្វះចន្លោះ ហើយការតុបតែងផ្ទះរបស់ម្ចាស់ ក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក គឺសុទ្ធតែចម្លាក់ជាគ្រឿងក្បាច់បុរាណខ្មែរ ដែលលម្អពេញទូតាំងក្នុងភូមិគ្រឹះថ្មី។
ការរៀបចំខ្លួនបែបប្រពៃណី បូករួមស្បែកជើងប្រេនមានតម្លៃ Jimmy Choo Brown Crystal Embellished Pointed Toe Pumps តម្លៃ ៤ ៥០០ ដុល្លារ និង Jimmy Choo avril crystal covered pointy toe pumps – silver តម្លៃជាង ៤ ៥០០ ដុល្លារ៕








អត្ថបទ៖ឆដា, រូបភាព៖ ELITE Wedding Planner


