ពីតារាស្រីម្នាក់ ក្លាយជាម្ចាស់ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាង ហង្ស គឺសេដ្ឋិនី ហង្ស ម៉ារីនី បាននឹងកំពុងសោយសុខក្នុងជីវិតបែបអភិជនមិនខុសពីថៅកែអនឡាញដទៃទៀតដែរ។


សេដ្ឋិនី ហង្ស ម៉ារីនី កាន់តែកាក់កបក្នុងរបរគ្រឿងថែរក្សាសម្រស់ក្នុងវិស័យអនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមកទល់ពេលនេះ ប្រមាណជា ១០ ឆ្នាំហើយ ដោយអាជីវកម្មដំបូងចាប់ផ្ដើមពីវត្ថុអនុស្សាវរីយ៍។
ថៅកែ ហង្ស ដែលជាប្រេនរបស់ ម៉ារីនី ខិតខំកសាងមកអស់ជាច្រើនឆ្នាំ បានវាយលុយចូលទីផ្សារដោយសារតែអតីតតារាសម្ដែងស្រីរូបនេះមានកេរ្តិ៍ឈ្មោះល្អ និងជាសប្បុរសជនល្បីល្បាញក្នុងសង្គមស្រាប់។



បើទោះជាពេលនេះ ហង្ស ម៉ារីនី គឺជាសេដ្ឋិនីមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ក៏អ្នកនាងនៅតែរក្សាអត្តចរិតសុភាពរាបសា និងឱនលំទោនជានិច្ច។ តែភាពខុសប្លែកបន្តិចត្រង់ការរៀបចំខ្លួន កាន់តែស្រស់ស្អាត និងកាលីបជាងពេលមុនៗ។
ពេលនេះថៅកែ ហង្ស រុំព័ទ្ធទៅដោយសម្ភារប្រេនៗ ជាពិសេសកាបូបដៃថ្លៃៗ ម៉ាកល្បីៗ ជាក់ស្ដែងដូចជាម៉ាក Louis Vuitton, Chanel, Dior, Hermèsព្រមទាំងប្រេនជាច្រើនទៀត៕


អត្ថបទ៖ ឆដា, រូបភាព៖ Mariny Hang


