កាបូបដៃពណ៌ផ្កាឈូក Louis Vuitton របស់ឧកញ៉ា ស្រី ណារួម ពិតជាស្រស់ស្អាត

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ ឧកញ៉ា ស្រី ណារួម ឬ​មហាជន​ស្គាល់​ថា ម៉ែរួយ បាន​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​មង្គលការ​អ្នក​ជំនួញ​អនឡាញ​ដ៏​ល្បី​ម្នាក់។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា ស្រី ណារួម បាន​គ្រង​ឈុត​ប្រពៃណី​សំពត់​បត់​ផាមួង និង​អាវ​ពាក់ ពណ៌​ដូច​គ្នា​ជាមួយ​កាបូប​ដៃ​ពណ៌​ផ្កាឈូក Louis Vuitton ដែល​ជា​ផលិតផល​កម្រ និង​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។

កាបូប​ដៃ​ពណ៌​ផ្កាឈូក​របស់​ម្ចាស់​ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី ឧកញ៉ា ស្រី ណារួម ជា​ម៉ាក Louis Vuitton Candy Pink Taurillon Flower Chain Mini Capucines តម្លៃ​ជាង ៥ ពាន់​ដុល្លារ ព្រម​ទាំង​គ្រឿង​អលង្ការ​ពេជ្រ​ភ្លឺ​ចិញ្ចាច​ពេញ​ខ្លួន​ដែរ។

ម៉ែរួយ មិន​សូវ​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​ច្រើន​ឡើយ យូរ​ៗ​ម្ដង ឬ​ទាល់តែ​ជា​មនុស្ស​ជិតស្និទ្ធ ​តែ​ប៉ុណ្ណោះ។ តែ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ​ច្បាស់​ណាស់​ថា ​ម្ចាស់​ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី មិន​ដែល​ទៅ​ដោយ​សាមញ្ញ​ឡើយ តែងតែ​លេចធ្លោ​ក្នុង​ឈុត និង​របស់​ប្រេន​ៗ​ជានិច្ច។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ឧកញ៉ា ស្រី ណារួម ជា​សេដ្ឋិនី​មាន​មុខមាត់​ក្នុង​វិស័យ​អនឡាញ​ផ្នែក​ផលិត​គ្រឿង​សម្អាង និង​ថែរក្សា​ស្បែក​ជួរ​មុខ​១ រូប តែ​មិន​ចូលចិត្ត​សំញែង​របស់របរ​មាន​តម្លៃ​ឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Srey Narourm