ក្រោយភ្ជាប់ពាក្យជាងកន្លះឆ្នាំកូនស្រីថៅកែទូរទស្សន៍ថោន បានចូលរោងជ័យជាមួយកូនកំលោះអ្នក ឧកញ៉ា ឡេង ហួរ

កូនក្រមុំ​ថៅកែ​ទូរទស្សន៍​ថោន នាម វ៉ា ដាណា និង​កូន​កំលោះ​អ្នក​ឧកញ៉ា ឡេង ហួរ ឈ្មោះ ឡេង ស្រ៊ួយហាក់ បាន​ដឹកដៃ​គ្នា​ចូល​រោង​មង្គល​ជ័យ ក្រោម​ស្នូល​ទះ​ដៃ​អបអរសាទរ ពី​ញាតិមិត្ត​ប្រុស​ស្រី​ទាំងសងខាង​កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃ ២៥ ខែឧសភា ឆ្នាំ ២០២៥ ថៅកែ​ផលិតកម្ម​ថោន​ និង​អ្នក​ឧកញ៉ា ឡេង ហួរ បាន​​​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​រហូត​មក​ដល់​ថ្ងៃ​រៀបការ មានរយៈពេល​ជាង​កន្លះ​ឆ្នាំ។ មក​ដល់​ថ្ងៃកម្មវិធី​មង្គលការ​លោក វ៉ា សុធា និង​អ្នក​ឧកញ៉ា ឡេង ហួរ បាន​​រៀបចំ​យ៉ាង​​អធិកអធម​រវាង​កូន​កំលោះ ឡេង ស្រ៊ួយហាក់ ដ៏​ស្រស់​សង្ហា និង​កូន​ក្រមុំ វ៉ា ដាណា ដ៏​ស្រស់​សោភា។

កម្មវិធី​មង្គល​ជ័យ​នៃ​ត្រកូល​អភិជន​ទាំង ២ បាន​រៀបចំ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​កាលពី​ថ្ងៃ ២៨ ខែ​កុម្ភៈ កន្លង​ទៅ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​ជំនួញ​ធំ​ៗ និង​មន្ត្រី​អ្នក​មុខ​អ្នកការ​ជាច្រើន​រូប។

ងាក​ទៅ​មើល​សម្រស់​ម្ដាយ​ឪពុក​កូន​កំលោះ និង​កូន​ក្រមុំ និង​សាច់ញាតិ​ឯណោះ​វិញ ក៏​រៀបចំ​ខ្លួន និង​សម្លៀកបំពាក់​ប្រពៃណី កាបូប​ស្បែកជើង រួម​ទាំង​គ្រឿង​អលង្ការ​យ៉ាង​ស្រស់​ស្អាត ល្អ​ប្រណីត។

ក្នុង​រោង​កម្មវិធី​ដ៏​ធំ​របស់​គ្រួសារ​អ្នក​ជំនួញ​ទាំង ២ មាន​ការ​តុបតែង​ថ្មី ប្លែក​ពី​រោង​អភិជន​ដទៃ ដោយ​ផ្ដោត​បែប​ជា​ព្រៃ​ព្រឹក្សា​ជាជាង​ផ្កា​ស្រស់ អម​ដោយ​ផ្ទាំង​ភ្នំ។ ចំណែក​កូន​កំលោះ​កូន​ក្រមុំ ត្រូវ​បាន​សម្អាង​រៀបចំ​យ៉ាង​ស្រស់​ស្អាត​ទាំង ២ តែម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory