នៅថ្ងៃនេះ អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាស្ថាបនិក និងអគ្គនាយកនៃបុរី មេគង្គ លែន បានបណ្ដើរភរិយា គឺលោកជំទាវ ហេង ចិន្ដា បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ក្នុងទំហំ ៥ ហិកតា និងបុកគ្រឹះសាងសង់ប្លុកគេហដ្ឋានថ្មីក្នុងគម្រោង «មេគង្គ ស៊ីធី»។

លោកជំទាវ ហេង ចិន្ដា បានស្លៀកពាក់បែបប្រពៃណីខ្មែរ សំពត់ហូលផាមួង អាវពាក់ពណ៌លឿងខ្ចី និងកាន់កាបូបដៃ Goyard ពណ៌ដូចទៅនឹងអាវប៉ាក់របស់លោកជំទាវផ្ទាល់។
កាបូប Goyard របស់ភរិយាអគ្គនាយកបុរី មេគង្គ លែន មានតម្លៃខ្ពស់កប់ពពក និងជាក្រុមហ៊ុនផលិតកាបូបស្ពាយរបស់បារាំងមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៣ នៅទីក្រុងប៉ារីស។ សម្រាប់ម៉ូដែលដែលលោកជំទាវ ហេង ចិន្ដា មានឈ្មោះថា Structured Saigon Top Handle Bag Coated Canvas with Leather Mini តម្លៃជាង ៤ ០០០ ដុល្លារ។
សម្រាប់លោកជំទាវ ហេង ចិន្ដា តែងតែប្រកាន់ខ្ជាប់អាកប្បកិរិយាថ្លៃថ្នូរ និងសមសួនជានិច្ច។ ជារឿយៗភរិយាអ្នកឧកញ៉ា ជាម ឃុនណាត តែងតែប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីស័ក្ដិសមនឹងឋានៈ តួនាទី មុខមាត់ក្នុងសង្គមជាតិ៕


អត្ថបទ៖ ឆដា, រូបភាព៖ Mekong Land


