Manolo Blahnik ប្រេនស្បែកជើងល្បី ដែលសេដ្ឋិនី ម៉ៅ ចំណាន ចូលចិត្តបំផុត

សេដ្ឋិនី ម៉ៅ ចំណាន តែងតែ​ជា​ទី​ចាប់អារម្មណ៍​ខ្លាំង​មិន​ថា​ការ​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​មង្គលការ ឬ​ការ​ចូលរួម​ការងារ​ជា​ផ្លូវការ​ទាំង​នៅ​ក្រុមហ៊ុន Royal Group និង​ជា​ប្រធាន​សមាគមសិល្បករខ្មែរ ព្រោះ​សម្លៀកបំពាក់​បែប​ប្រពៃណី និង​គ្រឿង​អលង្ការ​តុបតែង​ខ្លួន​តែងតែ​ជា​របស់​អស្ចារ្យ។

តាមដានជាមួយយើង៖ Million Times

ក្នុង​ចំណោម​សម្លៀកបំពាក់​បែប​ប្រពៃណី លោក​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ពេញចិត្ត​ពណ៌​ស្លែ​ខ្លាំង ទាំង​ឈុត​ហូល និង​ស្បែកជើង​កែងចោត។ ដោយ​ម៉ាក​ស្បែកជើង Manolo Blahnik របស់​អេស្ប៉ាញ​ដែល​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលចិត្ត និង​ឃើញ​ជា​ញឹកញាប់។

សម្រាប់​ស្បែកជើង​នៃ​ប្រេន Manolo Blahnik សេដ្ឋិនី ម៉ៅ ចំណាន មាន​ច្រើន​ពណ៌ និង​ម៉ូដ​ដូចគ្នា។ ព្រោះ​ប្រេន Manolo Blahnik ស្រស់​ស្អាត មិន​ឆើតឆាយ ហើយ​ស័ក្ដិសម​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​របស់​ប្រធាន​សមាគមសិល្បករខ្មែរ​តែម្ដង។

ងាក​ទៅ​មើល​ពី​តម្លៃ​របស់​ស្បែកជើង ប្រេន Manolo Blahnik ដែល​សេដ្ឋិនី ម៉ៅ ចំណាន ចូលចិត្ត​ពាក់​នោះ មាន​តម្លៃ​ប្រមាណ ១ ២០០ ទៅ ១​៥០០ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan