នៅលើបណ្ដាញសង្គមមួយរយៈមុនការ ផ្ទុះការភ្ញាក់ផ្អើលព័ត៌មានរបស់ថៅកែតែសុខភាពសម្រស់ លោកស្រី ប៊ុន ចំរើន កាន់កាបូបដៃតម្លៃជាង ២ ម៉ឺនដុល្លារ ក្នុងកម្មវិធីមង្គលការមួយ។


អ្នកជំនួញក្នុងវិស័យអនឡាញរូបនេះ មិនត្រឹមតែពូកែក្នុងការបង្កើតផលិតផលផ្សេងៗឡើយ ការថែរក្សាសម្រស់ និងគ្រួសារក៏លោកស្រីមានភាពប៉ិនប្រសព្វដែរ។ មិនតែប៉ុណ្ណោះរសនិយមក្នុងការតុបតែងខ្លួនរបស់ថៅកែតែសុខភាពសម្រស់ និងហាងផ្កា CM.Decor Flower ដ៏ល្បីនៅខេត្តសៀមរាប ព្រមទាំងមានសាខានៅភ្នំពេញរូបនេះ ដ្បិតថាចូលចិត្តភាពសាមញ្ញ តែមិនថាសម្លៀកបំពាក់ កាបូបស្បែកជើងឡើយ សុទ្ធសឹងជាប្រេនល្បី និងមានតម្លៃថ្លៃ។


បើនិយាយពីការរៀបចំខ្លួនប្រចាំថ្ងៃ លោកស្រី ចំរើន ជ្រើសបែបសុភាពរាបសា និងមើលទៅទន់ភ្លន់ មិនឡូយឆាយបង្ហាញអ្វីលើសលប់ឡើយ។ ផ្ទុយទៅវិញពេលចូលរួមកម្មវិធីណាមួយអ្នកជំនួញធំៗច្រើនក្នុងដៃរូបនេះ តែងរៀបចំខ្លួន សម្លៀកបំពាក់ មុខមាត់ និងសម្ភារយ៉ាងល្អឥតទាស់។
សម្រាប់កាបូបដៃម៉ាកល្បីៗវិញ សហគ្រិនស្ត្រីវ័យក្មេង និងមានរូបសម្រស់ស្រស់ស្អាត ប៊ុន ចំរើន មិនមែនមានតែម៉ាក Louis Vuitton Himalaya Matte Crocodile Leather Capucines MM តម្លៃរាប់សិបម៉ឺនដុល្លារ និងមានកាបូបដៃជាច្រើនទៀត ដូចជា Hermes Mini Kelly ពណ៌លឿង និងពណ៌សជាដើម។ ចំណែករ៉ូបវិញ ម៉ាក Dolce&Gabbana ជាម៉ាកដែលថៅកែស្រី Life Skin ll Cambodia ចូលចិត្តបំផុតដែរ។


គួរបញ្ជាក់ផងដែរថា បើទោះជាមុខជំនួញមមាញឹកយ៉ាងណាក៏លោកស្រីមិនភ្លេចការងារសង្គម ធ្វើសប្បុរសធម៌ជាច្រើនលើកច្រើនសាមកហើយ ពិសេសអំឡុងពេលសៀមឈ្លានពានកម្ពុជា មានទាំងជួយជាស្បៀង និងបរិច្ចាគដល់ទាហានជួរមុខ។ ទន្ទឹមគ្នានេះដែរ លោកស្រីក៏បានចូលរួមកសាងសារមន្ទីរសម្ដេច ពិន សែម នៅវត្តរាជបូណ៌ផងដែរ។ សារមន្ទីរនេះ នឹងក្លាយទីតម្កល់ និងរក្សាទុកវត្ថុសិល្បៈបុរាណ ដែលមាននៅក្នុងវត្តរាជបូណ៌ដែលសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះចៅអធិការវត្ត បានប្រមែប្រមូល និងរក្សាទុកជាង៤០ឆ្នាំមកហើយ៕



អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


