កាបូបដៃ ៣ ម៉ូដ ដែលលោកស្រី លាង ធារ៉ា កាន់ចូលកម្មវិធីមង្គលការអ្នកជំនួញអនឡាញដ៏ល្បីកាលពីពេលថ្មីៗ

កាលពី​ចុង​សប្ដាហ៍​មុន​លោកស្រី លាង ធារ៉ា បាន​ចូលរួម​មង្គលការ​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​អនឡាញដូចគ្នា ហើយ​បាន​បញ្ចេញ​នូវ​កាបូប​ដៃ​ថ្មី​ៗរបស់ខ្លួន។ ដោយ​កម្មវិធី​ដ៏​ធំ​នោះ ម្ចាស់ ធីអែនអិល គ្រឿងអលង្ការ បាន​ផ្លាស់ប្ដូរ​ឈុត​សម្លៀកបំពាក់​ប្រពៃណី និង​សម័យ​ជាច្រើន​ឈុត។

តាមដានជាមួយយើង៖ Million Times

មិន​តែ​ប៉ុណ្ណោះ​កាបូប​ដៃ​ដែល​សេដ្ឋិនី​រូប​ស្រស់ និង​ពូកែ​ក្នុង​មុខ​ជំនួញ​គ្រឿង​អលង្ការ ​ផលិតផល​ថែរក្សា​សម្រស់ លាង ធារ៉ា ប្រើ​ប្រាស់​ក្នុង​កម្មវិធី​មាន ២-៣ ម៉ូដ​ផ្សេង​ៗ​គ្នា ហើយ​សុទ្ធ​សឹង​ជា​ម៉ាក​ល្បី និង​ផលិតផល​ខ្លះ​មាន​កំណត់។

លោកស្រី លាង ធារ៉ា បាន​ប្រើប្រាស់​កាបូប​ដៃ​ម៉ាក Chanel ១ និង Dior ២ នា​ថ្ងៃ​ចូលរួម​កម្មវិធី​អ្នក​ជំនួញ​អនឡាញ​ល្បី​ឈ្មោះ​ដូច​គ្នា កាលពី​ចុង​សប្ដាហ៍​មុន​នោះB។ ក្នុង​នោះ​មាន Mini Lady Dior Bag
Metallic Lambskin and Celestial Green Satin Embroidered with Beads មាន​អង្កាំ​ពណ៌​បៃតង​លាយ​ស ដែល​មាន​តម្លៃ​ជាង ៨ ពាន់​ដុល្លារ។

ចំណែក Dior មួយ​ម៉ាក​ទៀត គឺជា​កាបូប Dior Lady D-Joy Micro ធ្វើពីក្រណាត់ Latte Satin ប៉ាក់​មាន​គជ់​ខ្យង​ពណ៌ស និង​លោហធាតុ​ពណ៌​មាស និង​មាន​តម្លៃ​អាច​ដល់​ខ្ទង់ ៥ ពាន់​ដុល្លារ។

រីឯ​ចុងក្រោយ​គឺ Chanel Pearl Ring Minaudière ស្ថិត​នៅ​ក្នុង Collection Fall-Winter 2025/26 ២​ដែល​មាន​តម្លៃ​ជាង ៣ ម៉ឺន​ដុល្លារ​ឯណោះ៕

អត្ថបទ៖ឆដា, រូបភាព៖ T&L Jewelry