ក្នុងឈុតបុរាណរបស់លោកស្រី ខៀវ សស៊ីលៀប ក្នុងស្ទីល៍ vintage ជាមួយស្បែកជើងកែង Chanel

លោកស្រី ខៀវ សស៊ីលៀប អគ្គ​នាយិកា​ក្រុមហ៊ុន ហនុមាន ប៊េវើរីជីស ជា​បុគ្គល​មាន​ឥទ្ធិពល​មិន​ថា​ជា​ជំនួញ និង​រស់​និយម​ក្នុង​ការ​រៀបចំ​ខ្លួន។ ជាក់ស្ដែង​ថ្មី​ៗ​នេះ​សេដ្ឋិនី​រូប​នេះ បាន​ថត​រូបភាព​ជាច្រើន​ក្នុង​ឈុត​បុរាណ នៅ​គេហដ្ឋាន​ផ្ទាល់។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឈុត​ប្រពៃណី​ដែល​មាន​សំពត់​សារបាប់​បែប និង​អាវ​ពណ៌​លឿង កាបូប​មាស​បុរាណ បន្ថែម​ទាំង​គ្រឿង​សង្ហារិម និង​ការ​តុបតែង​លម្អ​ជាច្រើន​ក្នុង​បរិយាកាស vintage vibe។

ចំណែក​ស្បែកជើង​ជា​ម៉ាក​ល្បី Chanel ដែល​មាន​តម្លៃ​ជាង ២ ពាន់​ដុល្លារ មើល​ទៅ​មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ក៏​សម​ជាមួយ​ឈុត​បុរាណ​ដែល​ថៅកែ​ស្រា​ហនុមាន​គ្រង​ដែរ។

គួរ​បញ្ជាក់​ថា លោកស្រី ខៀវ សស៊ីលៀប មាន​ស្នាដៃ​ទាំង​ក្នុង​វិស័យ​ជំនួញ ហើយ​ក៏​ជា​សហគ្រិន​ស្រ្តី​ទទួល​បាន​ការ​ស្ញប់ស្ញែង​ក្នុង​វិស័យ Fashion ផងដែរ។ ជា​ស្រ្តី​មមាញឹក​ក្នុង​ការងារ​ជំនួញ​យ៉ាង​ណា ក៏​លោកស្រី​ឆ្លៀត​កម្សាន្ត​ជា​ហូរហែ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory