ថ្មីៗនេះមង្គលការនៅក្នុងសង្គមខ្មែរដែលល្បីខ្លាំងចំពោះការបំផុតគំនិតបែបបុរាណកាលរបស់កូនប្រុសឯកឧត្ដម សុខ ចិន្តាសោភា និងលោកជំទាវ ទន់ ឯកសូហ្វី នាម សុខ សេរីឧត្តម និងកូនក្រមុំនាម លី សូវុន ដារីតា ជាបុត្រីឧកញ៉ា សៅ សេងហាក់ ព្រមទាំងលោកជំទាវ រស់ តារ៉ា ទទួលបានការកោតសរសើរពេញបណ្ដាញសង្គម។

មង្គលការកូនអភិជនគូនេះ ត្រូវបានគេលើកឡើងថា ដូចកាលរៀបចំកូនដង្ខៅ កាលពីរាប់រយឆ្នាំមុន។ ដោយសារតែគ្រឿងសង្ហារិមបែបបុរាណខ្មែរពណ៌ធម្មជាតិក្រម៉ៅៗ តុ ទូ កៅអី ហឹប ជាច្រើន គឺគំនិតកូនក្រមុំ លី សូវុន ដារីតា ហើយសម្ភារភាគច្រើនលើសលប់ទៀតសោត ក៏ជាកម្មសិទ្ធិរបស់គ្រួសារឧកញ៉ា សៅ សេងហាក់ ផ្ទាល់ផងដែរ។
មង្គលការត្រកូលអភិជនជាន់ខ្ពស់គូនេះ ប្រៀបដូចជាផ្ទាំងទស្សនីយភាពសិល្បៈបុរាណមួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីទិដ្ឋភាពពិតនៅក្នុងពិធីមង្គលការនាសម័យបុរាណ ហើយក៏អាចក្លាយជាឯកសារប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ទៀតផង។

ក្រៅពីការតុបតែងបុរាណចំហើយនោះ បន្លែផ្លែឈើសម្រាប់ហែរជំនូនក៏សុទ្ធសឹងជារបស់ក្នុងស្រុក ហើយផ្លែឈើខ្លះទៀតសឹងតែគ្មានអ្នកស្គាល់ដូចជាក្រូចម្រាមដៃព្រះជាដើម។
មង្គលការកូនស្រីរបស់ឧកញ៉ា សៅ លាងហាក់ ជាមួយកូនប្រុសឯកឧត្ដម សុខ ចិន្តាសោភា ខុសប្លែកពីរោងការដែលពោរពេញទៅដោយផ្កាស្រស់ដែលនាំចូលពីបរទេស តែបែរជានាំយកស្លឹកត្នោត ផ្កាក្រដាស ដើមចេក និងដើមឈើក្នុងព្រៃខ្មែរ មកបន្ថែមសម្រស់ក្នុងរោងការ៕





















អត្ថបទ៖ ឆដា, រូបភាព៖ FAST films&photography


