សេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ ថៅកែទឹកសុទ្ធប្រូវីដា បណ្ដើរព្រះនាង សូរិយា ចូលរួមមង្គលការមិត្ត

អគ្គនាយក​ទឹកស្ព្រីងប្រូវីដា អ៊ឹង ស៊ីវឈន់ និង​​ព្រះនាង នរោត្តម ពង្ស់សូរិយា ជា​ស្វាមី​ភរិយា ដែល​តែង​បណ្ដើរ​គ្នា​ត្រសង ចូលរួម​កម្មវិធី​ពិសេស​របស់​មិត្ត​សម្លាញ់ តាំងពី​អ្នក​ទាំង ២ រៀប​អាពាហ៍ពិពាហ៍​មក​ម្ល៉េះ។

តាមដានជាមួយយើង៖ Million Times

ម្សិលមិញ​សេដ្ឋី​វ័យក្មេង អ៊ឹង ស៊ីវឈន់ និង​ព្រះនាង សូរិយា បាន​ចូលរួម​កម្មវិធី​ចូល​រោងការ​របស់​មិត្ត​សម្លាញ់​នៅ​The Premiere Sen Sok ដោយ​ការ​បង្ហាញ​ខ្លួន​ថ្ងៃ​ទី​១ ព្រះនាង សូរិយា បាន​រៀបចំ​កាយា​ធម្មតា តែ​ស្អាត​អស្ចារ្យ​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ។

ព្រះនាង នរោត្តម ពង្ស់សូរិយា គ្រង​​សំពត់​បត់​ច្នៃ​ពី​ផាមួង និង​អាវ​ពាក់​ពណ៌​សាច់ គ្រប់​ដោយ​ស្បៃ​ពណ៌​ខ្មៅ សម​នឹង​កាបូប​ដៃ Hermès Mini Kelly – Mauve Sylvestre តម្លៃ​ជាង ៣ ម៉ឺន​ដុល្លារ។

ភរិយា​សេដ្ឋី​វ័យក្មេង អ៊ឹង ស៊ីវឈន់ ព្រះ​នាង ពង្ស់សូរិយា តែងតែ​លេចធ្លោ​មិន​ថា​គ្រប់​ពេល​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​ណា​មួយ។ ដូចនេះ​មង្គលការ​មិត្ត​សម្លាញ់​របស់​ទ្រង់ ដែល​កូន​កំលោះ​គឺ​ជា​កូន​ប្រុស​ឯកឧត្តម សុខ ចិន្តាសោភា និង​កូន​ក្រមុំ​ជា​កូន​ស្រី​បណ្ដូល​ចិត្ត​ឧកញ៉ា សៅ សេងហាក់៕

អត្ថបទ៖ឆដា, រូបភាព៖ Mey Hoar, Soriya Norodom និង Seav Chhuon Ing