មង្គលការថ្ងៃទី ២ របស់កូនប្រុសឯកឧត្ដម សុខ ចិន្តាសោភាដែលបានចង់មេត្រីជាមួយកូនស្រីឧកញ៉ា សៅ សេងហាក់ មានការចូលរួមពីសំណាក់បុគ្គលល្បីៗលំដាប់ប្រទេស ព្រមទាំងអ្នកជំនួញតូចធំជាច្រើនរូប។

ក្នុងចំណោមភ្ញៀវកិត្តិយសជាច្រើនរួមមានទាំងសម្ដេចតេជោ ហ៊ុន សែន, លោកអ្នកឧកញ៉ា ភាព ហៀក, ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ, ឧកញ៉ា កែវ មុំ, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងអ្នកមុខអ្នកការមន្ត្រីរាជការតូចធំជាច្រើនរូបទៀត។
ក្នុងកម្មវិធី The Premiere Sen Sok របស់ប្រុសឯកឧត្ដម សុខ ចិន្តាសោភា និងកូនស្រីឧកញ៉ា សៅ សេងហាក់ ហាក់មានភាពប្លែកពីមង្គលការអភិជនដទៃក្នុងការរៀបចំតុបតែងផ្កាផ្សេងៗ ហើយសម្លៀកបំពាក់កូនកំលោះកូនក្រមុំក៏មើលទៅស្អាតបាត រម្យទម។
កម្មវិធីមង្គលកូនអ្នកមុខអ្នកការនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ព្រោះមើលទៅដូចរៀបចំក្នុងបឹង មានឈូក រុក្ខជាតិលើទឹក តែមិនមែនជាផ្កាស្រស់ថ្លៃៗ ដូនកូនសេដ្ឋីដទៃ៕















អត្ថបទ៖ ឆដា៖ រូបភាព៖ Kanharith Khieu, ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី


