រសនិយមក្នុងការរស់នៅប្រចាំថ្ងៃលោកស្រី សុខ រស្មី ចូលចិត្តបែបសាមញ្ញៗ គ្មានភាពរញ៉េរញ៉ៃច្រើនឡើយ។ តែបើថ្ងៃពិសេស ឬមានកម្មវិធីណាមួយនោះម្ចាស់ក្រុម Sybells Paris រូបនេះ ពិតជាមិនធម្មតាឡើយ ទាំងការតុបតែងខ្លួន និងសម្ភារនិយម ធ្វើយ៉ាងណាឲ្យសមនឹងមុខមាត់ ឋានៈក្នុងសង្គម។

ម្ចាស់ក្រុមហ៊ុន Sybells Paris ថ្មីៗនេះចូលរួមកម្មវិធីភ្ជាប់ពាក្យក្មួយប្រុសស្រី លើទឹកដីខេត្តព្រះសីហនុ និងធ្វើឡើងនៅភោជនីយដ្ឋានចាប៉ីយក្សរបស់ប្អូនប្រុសខ្លួនតែម្ដង។ ក្នុងឈុតប្រពៃណីពណ៌មាស អមដោយគ្រឿងអលង្ការពេជ្រ bulgari សេដ្ឋិនីរូបនេះពិតជាស្អាត ស័ក្តិសម នឹងឋានៈ មុខមាត់ក្នុងសង្គម ពិសេសបង្ហាញយ៉ាងច្បាស់ឥទ្ធិពលម្ចាស់ក្រុមហ៊ុន។
មិនអស់ត្រឹមប៉ុណ្ណេះឡើយ លោកស្រី សុខ រស្មី ក៏បានបន្ថែមដោយកាន់កាបូបដៃ Bottega Veneta ពណ៌មាសមួយទៀត ឲ្យសមនឹងឈុតសំពត់បត់ផាមួង អាវប៉ាក់ពណ៌មាសដូចគ្នា។ សម្រាប់កាបូបដៃ Bottega VenetaKnot Minaudiere clutch របស់លោកស្រី សុខ រស្មី កាន់មានតម្លៃជិត ៥ ពាន់ដុល្លារ។
គួរបញ្ជាក់ថាកាលពីខែមករា កន្លងទៅ បានរៀបចំឡើងភូមិគ្រឹះយ៉ាងធំស្កឹមស្កៃ ដែលមានតម្លៃរាប់លានដុល្លារ និងមានតែងគ្រឿងសង្ហារិមមានតម្លៃ ព្រមទាំងអំពូលគ្រីស្តាល់ យ៉ាងប្រណីត៕



អត្ថបទ៖ ឆដា, រូបភាព៖ Sok Reaksmey


