ម្ចាស់ប្រេន Nimol Felix ទទួលបានកាដូមាស ១ គីឡូពីស្វាមីនៅថ្ងៃទិវាក្ដីស្រលាញ់

តម្លៃ​​មាស​កំពុង​មាន​សន្ទុះ និងមានឱកាស​ចំណេញច្រើន ដូច្នេះហើយអ្នក​ជំនួញ​ល្បី​ៗ​លើ​វិថី​អនឡាញ​ជាច្រើន នាំគ្នា​វិនិយោគ​លើ​ហាងឆេងមាសនេះ។ ដោយ​ក្នុង​នោះ អ្នក​ខ្លះ​ទិញ​ជា​ដុំ​ៗ​មាន​ទម្ងន់​១ គីឡូក្រាម ហើយ​ខ្លះ​ទៀត​ច្នៃ​ជា​កាបូប​មាស ដែល​មាន​ទម្ងន់​ជាង ១០ តម្លឹង​ឯណោះ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​​ថៅកែ​ឡេ Felix បាន​ទិញ​កាបូប​មាស​ទម្ងន់ ១៣ តម្លឹង​១ ហើយ​កុម្ម៉ង់​ថែម​ពី​ហាង​ជា​បន្តបន្ទាប់​ទៀត។ មិន​អស់​ត្រឹម​ប៉ុណ្ណេះ​ឡើយ​សេដ្ឋិនី និមល ទទួល​បាន​កាដូ​មាស ១ គីឡូ​ ពីស្វាមីនៅ​​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។

មិន​ត្រឹម​កាបូប​​ឡើយ ថៅកែ​ស្រី​ល្បី​ឈ្មោះ​រូបនេះ នៅ​មាន​គ្រឿងអលង្ការ​ធ្វើ​ពី​មាស​ជាច្រើន​ទាំង​ខ្សែក ខ្សែ​ដៃ ក្រវិល​ ចិញ្ចៀន​ធំ​ៗ។ សម្រាប់​រដូវ​កាល​ចូល​ឆ្នាំ​ចិន​នេះ​វិញ ម្ចាស់​ប្រេន Felix ក៏​បាន​រៀបចំ​សែន ចែក​អាំង​ប៉ាវ និង​ទទួល​អាំង​ប៉ាវ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។

គួរ​បញ្ជាក់​ថា ហាង​ឆេង​មាស​មួយ​រយៈ​នេះ បាន​ធ្លាក់​ចុះ​វិញ​បន្តិច ក្រោយ​រដូវកាល​ចូលឆ្នាំ​ចិនជិត​ចប់ ពោល​នៅ​ព្រឹកថ្ងៃ ១៨ ខែ​កុម្ភៈ​ ឆ្នាំ ២០២៦ នេះ តម្លៃចុះ​មក​នៅ​ក្រោម ៦ ០០០ ដុល្លារ​ក្នុង​១ តម្លឹង៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix