លោកស្រី សុខ ហេង (ឈ្មោះពិត ឡេង ម៉េងអាំង) ដែលល្បីល្បាញខាងប្រេន Jasmine, Loma, និង M.A ដែលនាំចូលគ្រឿងសង្ហារិម និងសម្ភារផ្ទះបាយហើយនោះ ភាគច្រើនមិនសូវមានអ្នកដឹងថា សេដ្ឋិនីរូបនេះ មានជំនួញផ្នែកអចលនទ្រព្យផងដែរ។


លោកស្រី សុខហេង ដែលល្បីល្បាញនៅលើបណ្ដាញសង្គម និងស្វាមីលោក ភុំ ភិរម្យ បានកសាងហាងជាច្រើនកន្លែងក្នុងប្រទេស។ បើទោះជាប៉ុន្មានឆ្នាំនេះលោកស្រី សុខ ហេង ជួបបញ្ហាជាច្រើនក៏ដោយ តែថៅកែហាងពូកសុខភាព សុខ ហេង មួយនេះ តស៊ូមិនចុះចាញ់ឡើយ ធ្វើឲ្យជំនួញនៅតែទៅមុខរលូន។
ក្រៅពីជំនួញសម្ភារៈផ្ទះបាយ និងពូកសុខភាពហើយនោះ លោកស្រី សុខ ហេង ក៏មានជំនួញធំ ដែលមិនសូវមានអ្នកស្គាល់ នោះគឺម្ចាស់បុរី ចាស្មីន នៅខាងខេត្តបាត់ដំបង។

លោកស្រី សុខ ហេង មានភាពល្បីខ្លាំងអំឡុងឆ្នាំ ២០១៩ មកម្ល៉េះលើហ្វេសប៊ុក មានលក់ជាពូកសុខភាព កម្រាល ខ្នើយឱប ខ្នើយកើយ ដែលមានប្រេនផ្ដាច់មុខដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា តែមុនមានឈ្មោះបោះសំឡេងនៅបណ្ដាញសង្គម លោកស្រីគឺជាអ្នកលក់នៅផ្សារធំថ្មី។
ក្នុងនាមជាអ្នកជំនួញធំ ការរៀបចំខ្លួនរបស់លោកស្រី ក៏មិនធម្មតាដែរ មិនថាកាបូប ស្បែកជើង និងសម្លៀកបំពាក់ សុទ្ធសឹងជាប្រេនល្បីៗ។ ជាក់ស្ដែងថ្មីៗនេះ អតិថិជនរបស់ថៅកែស្រីរូបនេះ លាន់មាត់សរសើរពីរូបសម្រស់លោកស្រី សុខ ហេង កាន់តែស្អាត ក្នុងឈុតពណ៌ស្វាយ និងកាបូបដៃ Mini Lady Dior Bag តម្លៃជាង ៨ ៥០០ ពាន់ដុល្លារ។



ថៅកែហាងពូកសុខភាព សុខ ហេង រូបនេះ បញ្ជាក់ថា មួយរយៈនេះលោកស្រីថែរក្សាសុខភាព ដោយសម្រកទម្ងន់ ដើម្បីការពារបញ្ហាផ្សេងៗ ហើយបានទាំងស្អាតថែមទៀត៕
អត្ថបទ៖ ឆដា, រូបភាព៖ Sok Heng


