ខួបកំណើតកូនស្រីបណ្ដូលចិត្តថៅកែ​ហាង​ពេជ្រ ឡុកហ្វុក លោកស្រី ឆាយ លក្ខិណា

កាលពី​សប្ដាហ៍​មុនថៅកែ​ហាង​ពេជ្រ ឡុកហ្វុក គឺ​លោកស្រី ឆាយ លក្ខិណា បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ដល់​កូនស្រី​ពៅ​សំណព្វ​ចិត្ត​មាន​ឈ្មោះ កែវ ដែល​សម្រស់​ស្រស់​ដូច​ម្ដាយ​បេះដាក់។

តាមដានជាមួយយើង៖ Million Times

លោកស្រី ឆាយ លក្ខិណា បាន​រៀបចំ​កម្មវិធី​លក្ខណៈ​គ្រួសារ និង​ជួបជុំមិត្ត​ជិតស្និទ្ធ​ក្នុង​វិស័យ​ជំនួញ​តែ​ប៉ុណ្ណោះ។ ងាក​ទៅ​មើល​សម្រស់​​កូនស្រី​ថៅកែ ឡុកហ្វុក គ្រឿងអលង្ការ ក្នុង​ថ្ងៃ​ខួប​កំណើត​ពិតជា​មិន​ធម្មតា​ឡើយ ទាំង​សម្លៀកបំពាក់ និង​រៀបចំ​មុខមាត់ ស័ក្តិសម​ជា​កូន​អ្នក​ជំនួញ​ធំ។

កូនស្រី​ពៅ​ថៅកែ​ហាង​ពេជ្រ ឡុកហ្វុក ដែល​មាន​ឈ្មោះ កែវ ក៏​ជា​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាលា Canberra Grammar School របស់​អូស្ត្រាលី។ កែវ បាន​ផ្លាស់ប្ដូរ​រ៉ូប ២ ឈុត ដែល​សុទ្ធសឹង​តែ​ជា​ប្រេន​ល្បី មាន​តម្លៃ​ថ្លៃ​ៗ​សម​នឹង​រូប​សម្រស់ និង​វ័យ​របស់​កូន​របស់​លោកស្រី ឆាយ លក្ខិណា។

រ៉ូប​ពណ៌​មាស​ខ្លី មាន​ឈ្មោះ​ថា Gold shell ដែល​មាន​តម្លៃ​ជាង ១ ពាន់​ដុល្លារ ចំណែក​រ៉ូប​ខ្មៅ​១​វិញ​ទៀត​មកពី​ប្រេនAnnies Ibiza និង​មាន​ឈ្មោះ​ថា Divinus Dress ហើយ​រ៉ូប​ខ្មៅ​លាយ​ឌិន​ទឹក​មាស​នេះ មាន​តម្លៃ​ជាង ២ ៧០០ ដុល្លារ៕

អត្ថបទ៖ ឆដា,រូបភាព៖ Huy Huy Make Up Artist