នៅថ្ងៃនេះ គឺជាពិធីចូលឆ្នាំថ្មីប្រពៃណីចិន ហើយអ្នកដែលជាប់សែស្រឡាយចិននៅប្រទេសខ្មែរក៏បានសែនក៏រៀបចំ ម្ហូប នំ ចំណីអាហារ ព្រមទាំងភេសជ្ជៈផ្សេងៗ។ ក្នុងនោះក្រុមគ្រួសារសេដ្ឋី គិត ម៉េង និងសេដ្ឋិនី ម៉ៅ ចំណាន បានរៀបចំកម្មវិធីសែនចូលឆ្នាំចិនតាំងពីព្រឹកក្នុងសម្លៀកបំពាក់ពណ៌ក្រហមទាំងអស់គ្នា។

គ្រួសារសេដ្ឋី គិត ម៉េង បានរៀបចំម្ហូបអាហារ និងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតទាំងអស់គ្នា តែសម្រាប់សេដ្ឋិនី ម៉ៅ ចំណាន បានជ្រើសរើសអាវពណ៌ក្រហមស្រស់ ឲ្យសមនឹងកម្មវិធីប្រពៃណីចិន។ ដោយអាវនោះជាម៉ាកដ៏កម្រ។
សេដ្ឋិនី ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានជ្រើសរើសអាវម៉ាក Valentino Garavani។ ការរៀបចំរបស់គ្រួសារ សេដ្ឋិនី ម៉ៅ ចំណាន និងសេដ្ឋី គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មើលទៅមានភាពកក់ក្ដៅ ដោយក្នុងផ្ទះរៀបចំតុបតែងពណ៌ក្រហមគ្រប់កន្លែង។

អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទោះជាក្នុងកម្មវិធីអ្វីក៏ដោយ ការរៀបចំខ្លួនរៀបរយស័ក្ដិសមឋានៈ តួនាទី៕
អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan


