ម្ចាស់ហាងគ្រឿងអលង្ការ T&L និង T&L Natural ដែលមានលក់គ្រឿងថែរក្សាសម្រស់ និងគ្រឿងសម្អាងដ៏ល្បី លោកស្រី លាង ធារ៉ា តែងតែត្រូវបានមហាជន ក៏ដូចជាអតិថិជនកោតសរសើរសមត្ថភាព និងរូបសម្រស់នោះមិនឈប់ឈរឡើយ។


អាចគ្រប់គ្រងជំនួញជាច្រើនក្នុងដៃបាន ហើយសេដ្ឋិនីរូបនេះ ក៏អាចថែរក្សារូបសម្រស់នៅតែស្អាតខ្ញង់គ្រប់ពេលដូចក្មេងស្រីវ័យ ២០ ឆ្នាំបាន ពិតជា មិនធម្មតាឡើយ។ មិនតែប៉ុណ្ណោះលោកស្រីក៏អាចបែងចែកពេលវេលាសម្រាប់គ្រួសារបានយ៉ាងកក់ក្ដៅថែមទៀតផង។
ងាកទៅមើលលើបណ្ដាញសង្គមហ្វេសប៊ុក និងផេករបស់ លោកស្រី លាង ធារ៉ា ផ្ទាល់ឃើញថាមមាញឹកទាំងការថែរក្សាសម្រស់ សុខភាព និងធ្វើទីផ្សារផលិតផលដោយខ្លួនឯងទៀតផង។

មិនអស់នៅត្រឹមប៉ុណ្ណេះឡើយម្ចាស់ហាង T&L Jewelry ក៏ជាស្រ្តីលេចធ្លោម្នាក់ក្នុងឈុត Fashion មិនថាការស្លៀកពាក់ប្រចាំថ្ងៃ, ចូលរួមកម្មវិធីបុរាណ-សម័យ, ឈុតដើរលេង និងឈុតថតប្រម៉ូតផលិតផលឡើយ មួយណាក៏ស្អាតស៊ីនឹងរូបសម្រស់របស់លោកស្រី ធារ៉ា ដែរ។
ការប្រើប្រាស់សម្ភារ និងសម្លៀកបំពាក់វិញ ច្បាស់ណាស់ថាលំដាប់សេដ្ឋិនីដែលមានជំនួញច្រើនក្នុងដៃរូបនេះសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់ពិភពលោក។ ដូចថ្មីៗនេះគ្រាន់តែពេលទៅដើរកម្សាន្ត លោកស្រី លាង ដារ៉ា បានកាន់កាបូបដៃម៉ាកល្បី Chanel ដែលទើបចេញលក់ និងមានតម្លៃថ្លៃ។
កាបូបដៃ Chanel Pearl Ring Minaudière ស្ថិតនៅក្នុង Collection Fall-Winter 2025/26 ២ ម៉ូដផ្សេងគ្នា ដែលមានតម្លៃជាង ៣ ម៉ឺនដុល្លារឯណោះ៕






អត្ថបទ៖ឆដា, រូបភាព៖ T&L Natural


