លោកស្រី លី ដាលីន បានពង្រីកហាងនំប៉័ង BreadTalk បន្ថែមទៀតហើយ ដោយសាខាថ្មីគឺនៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) ជាន់ផ្ទាល់ដីតែម្ដង។ ដោយកាលពីម្សិលមិញ ថៅកែស្រីរូបនេះបានរៀបចំកម្មវិធីសម្ពោធយ៉ាងអស្ចារ្យ។

ពិធីសម្ពោធហាង BreadTalk សាខាទី១៥ នៅអាគារអគ្គនាយកដ្ឋានពន្ធដារ (OCIC) ត្រូវបានលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ មានវត្តមានចូលរួមផងដែរ។ ពាណិជ្ជករជាស្ត្រី មានឈ្មោះល្បីល្បាញរូបនេះ បានដំណើរការហាង BreadTalk ជាង ១០ ឆ្នាំមកហើយ។
បើទោះជាបច្ចុប្បន្នមានហាងនំ និងភេសជ្ជៈជាច្រើនកំពុងកកើត និងប្រកួតប្រជែងគ្នានៅលើទីផ្សារខ្លាំងយ៉ាងណាក៏ដោយក៏ហាង BreadTalk នៅតែឈរជើងបានយ៉ាងរឹងមាំដដែល ហើយតែអាចពង្រីកខ្លួនបានយ៉ាងបន្តបន្ទាប់។

គួរបញ្ជាក់ថា លោកស្រី លី ដាលីន ជាកូនអភិជនមានឈ្មោះបោះសំឡេងជាយូរមកហើយ និងជាអ្នកជំនួញស្រីមានរូបសម្រស់សរស់ស្អាត ទទួលបានការសិក្សាខ្ពង់ខ្ពស់។
ហាង BreadTalk ស្ថិតនៅក្នុងក្រុមហ៊ុន ចម & លី ខបភើរេសិន មានលោកស្រី លី ដាលីន ជានាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខបភើរេសិន៕




អត្ថបទ៖ ឆដា, រូបភាព៖ Ly Daline


