ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាចូលរួម វេទិកាទេសចរណ៍អាស៊ាន ២០២៦

ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន ត្រូវ​បាន​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២៦ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ កាលពី​ថ្មី​ៗ​នេះ​កោះ​សេប៊ូ ប្រទេស​ហ្វីលីពីន។

តាមដានជាមួយយើង៖ Million Times

ក្នុង​ឱកាស​ចូលរួម​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន បាន​រៀបចំ​ខ្លួន​បាន​សម​ប្រពៃ​ក្នុង​នាម​ជា​បុគ្គល​ធុរកិច្ច​របស់​កម្ពុជា។​សហគ្រិន​ស្ត្រី​រូប​នេះ មិន​ភ្លេច​ឡើយ​សម្លៀកបំពាក់​តំណាង​ជាតិ ក្នុង​ការ​ចេញ​ទៅ​ប្រជុំ​នៅ​ក្រៅ​ប្រទេស។

សម្លៀកបំពាក់​ហូល ផាមួង បន្ថែម​ដោយ​កាបូប​ដៃ Hermès Kelly Sellier 28 Rose Extreme Epsom Gold Hardware ស័ក្ដិសម​បំផុត​ហើយ​ជា​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា។ ឧកញ៉ា ឆាយ ស៊ីវលីន បង្ហាញ​ឲ្យ​បរទេស​កាន់តែ​ស្គាល់​ច្បាស់​ពី​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​រីកចម្រើន។

ឧកញ៉ា ស៊ីវលីន បាន​ជួប​ប្រជុំ និង​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ាន​ផងដែរ។ បើ​និយាយ​ពី​កាបូប​ដៃ Hermès Kelly Sellier 28 Rose Extreme Epsom Gold Hardware ដែល​ឧកញ៉ា ឆាយ ស៊ីវលីន កាន់​ទៅ​ចូលរួម​កម្មវិធី​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២៦ មាន​តម្លៃ ជិត ៣ ម៉ឺន​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧកញ៉ា ស៊ីវលីន ទទួល​បាន​ការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ធំ​ៗ​របស់​អ្នក​មុខ​អ្នក​ការ​ជាច្រើន ហើយ​ការ​បង្ហាញ​ខ្លួន​ម្ដង ប្រធានសមាគមទេសចរណ៍កម្ពុជា​រូបនេះ​តែងតែ​រៀបចំ​ខ្លួន​តាម​បែប​ប្រពៃណី​ខ្មែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Sivlin Chhay