នាថ្ងៃខួបអាពាហ៍ពិពាហ៍ ១៤ ឆ្នាំនៃចំណង់ស្នេហ៍ និងគម្រប់ ២០ ឆ្នាំនៃការស្រលាញ់គ្នារវាងលោកស្រី តែ ស៊ូអេង និងលោក តាន់ សុវណ្ណារិទ្ធិ បានប្រារព្ធយ៉ាងកក់ក្ដៅក្នុងក្រុមគ្រួសារ កាលពីចុងខែមករា កន្លងទៅ។


សម្រាប់ថ្ងៃខួបនៃអាពាហ៍ពិពាហ៍ ១៤ ឆ្នាំលោកស្រី ស៊ូអេង ម្ចាស់ T.R.E កន្លងទៅថ្មីៗ សេដ្ឋិនីជំនួញអនឡាញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅខាងវិស័យនេះ ទទួលបានការជូនពរជាទីគាប់ចិត្តពីស្វាមី នោះគឺគ្រឿងពេជ្រដ៏ច្រើន។
ថ្ងៃខួបអាពាហ៍ពិពាហ៍នោះដែរ លោកស្រី តែ ស៊ូអេង ក្រៅពីទទួលបានកាដូពីស្វាមីដែលជាគ្រឿងពេជ្រហើយនោះ ម្ចាស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់រូបនេះក៏ទទួលបានកាដូពីសាច់ញាតិ មិត្ត និងមិត្តភ័ក្ដិនៅក្នុងវិស័យអនឡាញជាច្រើនផងដែរ។ ដោយការទទួលទានអាហារនៅហាងដ៏ល្បី នៅRosewood កាលពីថ្ងៃ ២៩ ខែមករា ឆ្នាំ ២០២៦។
ក្រៅពីទទួលបានកាដូគ្រឿងពេជ្រហើយ លោកស្រី តែ ស៊ូអេង ក៏ត្រៀមបើកបង្ហាញសមិទ្ធផលថ្មីដែលនឹងបង្ហាញឲ្យឃើញនាពេលឆាប់ៗក្នុងនេះ អាចជាផ្ទះលម្ហែ ដែលមានតម្លៃរាប់លានដុល្លារ៕







អត្ថបទ៖ឆដា,រូបភាព៖ Sou Eng Te


