កាលពីចុងខែមករា ឆ្នាំ ២០២៦ កន្លងទៅអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ បានរៀបចំមង្គលការឲ្យកូនស្រីដ៏ស្រស់ស្អាត ជាមួយកូនកំលោះជាជនបរទេស យ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ។

បើទោះជាកម្មវិធីត្រូវបានបញ្ចប់យ៉ាងស្រស់ស្អាតក្រោមក្រសែភ្នែកភ្ញៀវជាតិអន្តរជាតិជាច្រើនក៏ពិតមែន តែសម្រស់កូនក្រមុំនៅពេលរាត្រីនៅតែធ្វើឲ្យមហាជនចងចាំ ពីទិដ្ឋភាពនាថ្ងៃមង្គលការកូនចៅអ្នកមុខអ្នកការរូបនោះ។
ក្រោយរៀបចំកិច្ចបែបប្រពៃណីចប់សព្វគ្រប់ កូនក្រមុំ ឈាន ចាស្មីន នារាត្រីពិសេសបានក្រងរ៉ូបវែងបែបជនជាតិអឺរ៉ុបដ៏ស្រស់ស្អាត ទាំងមនុស្សនិងឈុត។ ឈុតរ៉ូបកូនក្រមុំសវែងអន្លាយរបស់កូនស្រីចៅហ្វាយខេត្តប៉ៃលិនជា Collection របស់ House of Luxe Bridal Atelier ដែលជាហាងដ៏ល្បី។


សម្រាប់តម្លៃរបស់ House of Luxe Bridal Atelier ដែលកូនស្រីចៅហ្វាយខេត្តប៉ៃលិនស្លៀកនាថ្ងៃមង្គលការ សម្រាប់កម្មវិធីជប់លៀងពេលល្ងាចនោះ ពិតជាស្រស់ស្អាត ស័ក្ដិសមនឹងឋានៈមុខមាត់ក្នុងសង្គមនៃគ្រួសារខាងកូនក្រមុំ។ House of Luxe Bridal Atelier គឺជាហាងរ៉ូបអាពាហ៍ពិពាហ៍ប្រណីត នៅក្នុងទីក្រុងម៉ៃអាមី។
សម្រាប់តម្លៃមិនទាន់ត្រូវបាន House of Luxe Bridal Atelier បញ្ចេញ ឲ្យដឹងឡើយ តែឈុតដែលកូនក្រមុំអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ គ្រងនាពេលរាត្រីនោះ ទើបចេញថ្មីបំផុត សម្រាប់កម្មវិធី La Premiere Bridal Trunk Show ដែលមានការប្រមូលផ្ដុំថ្មីនារដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ ២០២៦៕








អត្ថបទ៖ ឆដា, រូបភាព៖ One Memory


