កាបូប ខោអាវ ស្បែកជើង គ្រឿងអលង្ការប្រេនៗគឺជាដៃគូរបស់មនុស្សស្រី ជាពាក្យដែលគេឯងតែងនិយាយមិនខុសមែន។ ជាក់ស្ដែងអ្នកជំនួញ ស្រីណៃ បានធ្វើដំណើរទៅបរទេស ដើម្បីសម្រាកលម្ហែ និងទិញសម្ភារទំនើប បន្ថែមក្ដីសុខឲ្យខ្លួនឯង។


ម្ចាស់ប្រេន Mojo បានទៅដើរលេងនៅម៉ាឡេស៊ី ដើម្បីដើរលេង ហើយក៏ដើរផ្សារទំនើបដើម្បីទិញកាបូបប្រេន Dior Mini Lady Dior – Himalaya Crocodile Niloticus ដែលមានតម្លៃជិត៤ ម៉ឺនដុល្លារ។
សេដ្ឋិនីអនឡាញ ស្រីណៃ បានបញ្ជាក់ពីតម្លៃកាបូប កាបូបដៃតូច Christian Dior Lady Dior ធ្វើពីស្បែកក្រពើ Niloticus ពណ៌ស ជាមួយនឹងបន្តោងកាបូបមានដាំគ្រីស្តាល់រាប់រយគ្រាប់ មានតម្លៃ ៣ ៨០០០ ដុល្លារ។



អ្នកជំនួញអនឡាញដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី ស្រីណៃ តែងតែបំពេញក្ដីសុខរបស់ខ្លួន ដោយទិញរបស់របរមានតម្លៃមិនថាជាខោអាវ ឡានទំនើប ពិសេសបំផុតគឺកាបូបប្រេនៗនេះតែម្ដង។
លោកស្រី មានកាបូបប្រេនល្បីៗមិនថា Dior, LV, Hermès,Gucci និងប្រេនលំដាប់កំពូលដទៃទៀត ហើយគ្រាន់តែបន្ទប់ និងទូរដាក់កាបូបវិញ សឹងតែធំជាងហាងមួយទៅហើយ៕
អត្ថបទ៖ ឆដា, រូបភាព៖ Chamroeun Phannay


