ថៅកែក្រុមហ៊ុនស៊ីប៊ែលប៉ារីស លោកស្រី សុខ រស្មី និយមស្បែកជើង Manolo Blahnik

នា​ថ្ងៃ​ឡើង​ភូមិគ្រឹះ​ថ្មី​របស់​​អ្នកឧកញ៉ា អ៊ូ ឆាយ ដែល​ជា​ឪពុក​របស់​ថៅកែ​ក្រុមហ៊ុន​ស៊ីប៊ែល​ប៉ារីស ហើយលោកស្រី សុខ រស្មី ដែល​ជា​កូន និង​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ បាន​រៀបចំ​ពិធី​ផ្សេង​ៗ​តាម​បែប​ប្រពៃណី​ដ៏​អធិកអធម និងតែងខ្លួនយ៉ាងប្រណីត។

តាមដានជាមួយយើង៖ Million Times

សម្រាប់​លោកស្រី សុខ រស្មី និង​ស្វាមី​ក៏​មិន​ខុស​ពី​សមាជិក​គ្រួសារ​ដទៃ​ទៀត​ដែរ ដោយ​អំឡុង​ពេល​កម្មវិធី​បែប​បុរាណ ការ​រៀបចំ​តុបតែង​ខ្លួន​ផ្សេង​ៗ​ក៏​ស្ថិត​នៅ​ក្នុង​ឈុត​បុរាណ​ដូចគ្នា។ ដោយ​ថៅកែ​ស្រីស៊ីប៊ែល​ប៉ារីស រូប​នេះ​បាន​ជ្រើសរើស​ចរបាប់ និង​សំពត់​ក្បិន២ គឺ​បៃតង​ចាស់ និង​ពណ៌​ក្រហម។

បើ​ទោះជា​គ្រង​ឈុត និង​រៀបចំ​ខ្លួន​បែប​បុរាណ តែ​លោកស្រី រស្មី បាន​បាក់​ស្បែកជើង​យ៉ាង​ទាន់​សម័យ ពណ៌​ស៊ី​គ្នា​ជាមួយ​ឈុត​នោះ​តែម្ដង ដែល​ជា​ម៉ាក Manolo Blahnik ដ៏​ល្បី​សម្រាប់​ស្ត្រី​មាន​រស​និយម​ខ្ពស់ និង​ជោគជ័យ​ដទៃ។

ស្បែកជើង​ទី ១ Green Satin Jewel Buckle Pumps ត្រូវ​គ្នា​ជាមួយ​ឈុត​បៃតង ហើយ​ស្បែកជើង​នោះ​គឺ​មាន​តម្លៃ ១ ៤៩១ ដុល្លារ។ ចំណែក​១ គូ​ទៀត​នៅតែ​ជា​ម៉ាក Manolo Blahnik របស់​ពណ៌​ក្រហម​Manolo Blahnik Burgundy Satin Maysale Buckle និង​មាន​តម្លៃ​ដូច​ពណ៌​បៃតង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី សុខ រស្មី គឺជា​អ្នក​ជំនួញ​ដ៏​ល្បី និង​ជា​បុគ្គល​សាធារណៈ​ដែល​ជួយ​ដល់​សង្គម​ជាតិ​ជាច្រើន​តាមរយៈ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​របស់​កសិករ​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sok Reaksmey