វិនិយោគ​គ្រប់​ច្រក លោកស្រី តែ ស៊ូអេង ទិញមាស ២ ដុំធំៗ ក្នុងតម្លៃ ៦១៥ ដុល្លារ ក្នុង១ជី

បើ​ទោះ​ជា​តម្លៃ​មាស​បន្ត​ឡើង​ថ្លៃ​មិន​ឈប់​ក៏​ដោយ ក៏​សេដ្ឋិនី តែ ស៊ូអេង ដែល​ជា​ថៅកែ T R E មិន​បាន​ខ្លាច​ញញើត​ក្នុង​ការ​វិនិយោគ​ឡើយ ដោយ​ថ្ងៃ​នេះ​លោកស្រី​បាន​ទិញ ២​ដុំ​ធំ ក្នុង​តម្លៃ ៦១៥ ដុល្លារក្នុង១ជី។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​ស្រុក​ខ្មែរ មិនមែន​​ទើប​មាន​ឈ្មោះ​ក្នុង​​វិស័យ​អនឡាញ​ប៉ុន្មាន​ឆ្នាំ​នេះ​ឡើយ ដោយ​លោកស្រី តែ ស៊ូអេង ធ្លាប់​មាន​មុខ​របររកស៊ី​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ហាង​លក់​ម៉ូតូ​ផង​ដែរ។

ការ​វិនិយោគ​លើ​មាស​គីឡូ គឺជា​រឿង​គេ​កំពុង​ពេញ​និយម​នា​ពេល​នេះ ព្រោះ​តម្លៃ​កំពុង​មាន​ការ​កើន​ឡើង​រាល់ថ្ងៃ។ សម្រាប់​មាស ២​ដុំ​របស់​ថៅកែ T R E មាន​ទម្ងន់ ២ គីឡូ ដែល​ជា​ប្រភេទ​មាស 999.9 ឬ​ភាសា​សាមញ្ញ​ហៅ​ថា​មាស​សុទ្ធ ហើយ​ក៏​មាសដែលមានគុណភាពខ្ពស់បំផុតនៅលើទីផ្សារ​ផងដែរ។

លោក​ស្រី​បាន​បង្ហោះ​រូបភាព​មាស ២ ដុំ​នោះ និង​និយាយ​លេង​ថា ការ​ទិញ​មាស ៦១៥ ដុល្លារ​ក្នុង​១ជី គឺ​ដើម្បី​សង្កត់​ផ្លូវ​ចិត្ត។ ក្នុង​រូបភាព​ផ្សេង ការ​វិនិយោគ​មាស​មិន​ជា​រឿង​ល្អ ព្រោះ​មាន​ការ​វិភាគ​ថា មាស​អាច​ឡើង​ដល់ ៧០០ ដុល្លារ​ក្នុង​១​ជី។

ជា​អ្នក​ជំនួញ​ធំ​ក្នុង​វិស័យ​អនឡាន លោកស្រី ស៊ូអេង ត្រូវ​បាន​គេ​សរសើរ​ថា​ជា​មនុស្ស​ទាន់​សម័យ និង​ចេះ​ឆ្លៀត​ពេល​វិនិយោគ​គ្រប់​រូបភាព​៕

អត្ថបទ៖ឆដា, រូបភាព៖ Sou Eng Te