គ្រាន់តែឡានទំនើបៗរបស់ម្ចាស់ប្រេន Felix បញ្ឈរចោលនៅផ្ទះ រាប់គ្រឿង

សេដ្ឋិនី​ផ្នែក​អនឡាញ​ដ៏​ល្បី ​ គឺ​ម្ចាស់​ប្រេន Nimol Felix ទើប​តែ​នាំ​​សមាជិក​ថ្មី​ចូល​ផ្ទះ​គឺ​កំពូល​រថយន្ត Porsche 911 Turbo S Mansory ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ មិនមែន​មាន​តែ​រថយន្ត​១​គ្រឿង ៗ​២​គ្រឿង​ប៉ុណ្ណោះ​ទេ។

តាមដានជាមួយយើង៖ Million Times

បើ​តែ​មើល​វីដេអូ​របស់​សេដ្ឋិនី និមល ឡាន​ទំនើប​ៗ​ជាច្រើន​គ្រឿង ត្រូវ​បាន​ចត​នៅ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​នោះ​ប្រមាណ ១០ គ្រឿង​ឯណោះ។ ក្នុង​នោះ​មាន Brabus, Mercedes ច្រើន​ស៊េរី, Bentley និង Porsche ដទៃ​ទៀត​ផង​ដែរ។ នេះបើមើល​តាម​វីដេអូ​ដែល​លោកស្រី និយម បាន​បង្ហោះ​ឡើង​នា​ពេល​ថ្មី​ៗ​នេះ មានទាំង​ម៉ូតូ ឡាន។

នេះ​មិន​ទាន់​រាប់​បញ្ចូល​ម៉ូតូ​ស៊េរី​ទំនើប​ផ្សេង​ៗ​ទៀត ដែល​សុទ្ធសឹង​ជា​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ និង​ពិបាក​រក​ទិញ​នៅ​លើ​ទីផ្សារ។

គួរ​ឲ្យ​ដឹង​ថា Porsche 911 Turbo S Mansory របស់​លោកស្រី គឺ​ជា​រថយន្ត​គ្រឿង​ទី​១ លើ​លោក ហើយ​ស៊េរី​នេះ គឺ​ផលិត​តែ ១០ គ្រឿង​ប៉ុណ្ណោះ​លើ​ពិភពលោក។ សម្រាប់​តម្លៃ​ឡាន​របស់​កំពូល​អ្នក​ជំនួញ​អនឡាញ​ដែល​ល្បីល្បាញ​ទិញ​ឡាន​ទំនើប និង​សាងសង់​ភូមិគ្រឹះ​ស្កឹមស្កៃ​រូប​នេះ គិត​ទាំង​ពន្ធ និង​នាំ​ចូល​ជិត ៣ លាន​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix – ម៉ាក់ភូភូ