លោកស្រី បាខាល់ បុប្ផាគន្ធ ដែលគេស្គាល់យ៉ាងច្បាស់ថាជាថៅកែហាងមាសពេជ្រ បុប្ផាគន្ធ បានធ្វើឲ្យអតិថិជនជាច្រើនលាន់មាត់សរសើរពីការរៀបចំខ្លួនបែបផែនអភិជន និងរូបសម្រស់មិនចាស់។

ជារឿយៗថៅកែស្រីនៃហាងពេជ្រ បុប្ផាគន្ធ រូបនេះតែងតែចូលរួមការងារមនុស្សធម៌ និងសង្គមជាច្រើន។ តែក្នុងនោះក៏មិនភ្លេចការងាររបស់ហាងផ្ទាល់ដែរ ជាក់ស្ដែងដូចថ្មីៗនេះលោកស្រី បាខាល់ បុប្ផាគន្ធ បានថតប្រម៉ូតឲ្យគ្រឿងអលង្ការរបស់ហាងខ្លួនឯងផ្ទាល់ ហើយរូបភាពនីមួយៗនៃឈុតពេជ្រទាំងនោះ ពិតជាស្រសស្អាតខ្លាំងណាស់
ស្ត្រីអភិជនលោកស្រី បុប្ផាគន្ធ បានផ្លាស់ប្ដូរឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការជាច្រើន ដោយរូបភាពទាំងអស់សុទ្ធសឹងតែអស្ចារ្យ និងបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាទាំងម្ចាស់ហាង និងគ្រឿងពេជ្ររបស់ហាងមាសពេជ្រ បុប្ផាគន្ធ គឺមិនអាចកាត់ថ្លៃបានដូចគ្នា។


ជាធម្មតាទៅហើយដែលភរិយាលោកស៊ិន សូផានណាក់ តែងតែពាក់គ្រឿងអលង្ការនៃហាងខ្លួនឯង ទៅចូលរួមកម្មវិធី និងប្រម៉ូតពីហាងខ្លួនឯងនៅលើបណ្ដាញសង្គម។ តែលើកនេះប្លែកពីសព្វមួយដងបន្តិច ត្រង់លោកស្រី បាខាល់ បុប្ផាគន្ធ បានក្លាយជាម៉ូដែលថតបង្ហាញពីឈុតពេជ្រ នៅទីតាំងច្រើនកន្លែងនៅលើទឹកដីខេត្តសៀមរាប។
បើទោះជាលោកស្រី បាខាល់ បុប្ផាគន្ធ មានកូនប្រុសស្រីដល់ទី ៣ នាក់ហើយក៏ដោយ តែរូបសម្រស់នៅតែស្រស់ស្អាតគ្មានកន្លែងទាស់ដដែល។ អតិថិជនតែងសង្កេតឃើញថាម្ចាស់ហាង ហាងពេជ្រ បុប្ផាគន្ធ ជាសហគ្រិនស្ត្រីដ៏ឈ្លាសវៃ និងចាត់ចែងការងារតូចធំដោយខ្លួនឯងផ្ទាល់។
វិស័យគ្រឿងអលង្ការ គ្រឿងពេជ្រនៅកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែ ហាងពេជ្រ បុប្ផាគន្ធ នៅតែឈានមុខគេក្នុងប្រទេសកម្ពុជា និងទទួលបានការទុកចិត្ត៕




អត្ថបទ៖ ឆដា, រូបភាព៖ Bophakun Jewelry


