អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លី សុខឆេង ជ្រើសស្បែកជើងប្រេន Jimmy Choo សម្រាប់ថតជុំគ្រួសារ

នៅ​ក្នុង​អាល់ប៊ុម​រូបភាព​គ្រួសារ​លោកស្រី លី សុខឆេង អគ្គ​នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល នា​ដើម​ឆ្នាំ​ថ្មី ស្ត្រី​ជោគជ័យ​ទាំង​វ័យ​ក្មេង​ក្នុង​វិស័យ​ជំនួញ​រូប​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន។

តាមដានជាមួយយើង៖ Million Times

លោកស្រី លី សុខឆេង ជា​សហគ្រិន​មាន​ភាព​ល្បាញល្បី​ក្នុង​មុខ​ជំនាញ ហើយ​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​លើ​សម្លៀកបំពាក់​បែប​ជា​អ្នក​គ្របគ្រង​នេះ​ដែរ។ ការ​ជ្រើសរើស​សម្លៀកបំពាក់​របស់​លោកស្រី លី សុខឆេង មិន​សូវ​ជា​បង្ហាញ​ភាព​ឆើតឆាយ​ឡើយ។

ផ្ទុយ​ទៅ​វិញ fashion កូន​ស្រី​ថៅកែ​ក្រុមហ៊ុន ជីប ម៉ុង រូប​នេះ​ជា​របៀប​រម្យទម និង​មើល​ទៅ​ថ្លៃថ្នូរ​គ្រប់​ពេល មិន​ថា​ឈុត​ចូលរួម​កម្មវិធី ឬ​ឈុត​ធ្វើការ​ឡើយ។ គ្រប់​ពេល​បង្ហាញ​ខ្លួន​ដោយ​ភាព​ជឿជាក់​អគ្គ​នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល តែងតែ​រៀបចំ​ខ្លួន​បាន​យ៉ាង​រៀបរយ មិន​ថា​កាបូប​ស្បែកជើង និង​គ្រឿង​អលង្ការ​ឡើយ។

ជាក់ស្ដែង​រូបភាព​ជុំ​គ្រួសារ​បែប​ប្រពៃណី និង​សម័យ​ជាច្រើន​សន្លឹក​ជួបជុំ​គ្រួសារ​នា​ឆ្នាំ​ថ្មី​របស់​សេដ្ឋិនី​រូបនេះ គ្រាន់តែ​ស្បែក​ជើង​ ២ គូ​នៃ Jimmy Choo បាន​ធ្វើឲ្យ​សោភណភាព​កាន់​អស្ចារ្យ​។ សម្រាប់​ស្បែកជើង​នៃ​ប្រេន Jimmy Choo ដែល​មួយ​គូ​ៗ​ថ្លៃ​ខ្ពស់ និង​ជា​របរ​កម្រ។

សម្រាប់​ស្បែកជើង Jimmy Choo មាន​ឈ្មោះ​ថា Ruby Red Satin Pumps with Satin and Crystal Bow មាន​តម្លៃ​ជាង ១ ១៣២ ដុល្លារ។ ចំណែក Jimmy Choo Bee 85 embellished suede pumps ពណ៌​ខ្មៅ​មាន​តម្លៃ ១ ០៩៥ ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory