កុមារី Ruby ដែលមានមុខមាត់ដូចតុក្កតា គឺជាតារារះប្រចាំបុរីពិភពថ្មី ដែលជារបស់អ្នកឧកញ៉ា ហុង ពីវ តាំងពីនាងនៅជាទារក រហូតមកដល់វ័យប្រមាណ ១០ ឆ្នាំនេះ។

ពីមួយថ្ងៃទៅមួយថ្ងៃ Ruby កាន់តែធំ និងមានសម្រស់ស្រស់ស្អាត ហើយកាន់តែលេចធ្លោ។ នាងគឺជាអ្នក review ឲ្យអចលនទ្រព្យរបស់អ្នកមានគុណគឺបុរីពិភពថ្មី និងខុនដូ។ ដ្បិតនៅវ័យក្មេងក៏ពិតមែន តែនាងតូច Ruby អាចធ្វើការបានយ៉ាងល្អ ហើយកាន់តែពិសេសការរៀបចំតុបតែងខ្លួន ចេញមក មិនចាញ់មនុស្សពេញវ័យឡើយ។
មិនតែប៉ុណ្ណោះ Ruby ជាក្មេងស្រីទទួលបានការសិក្សាអប់រំ បានយ៉ាង ទាំងផ្នែកភាសាជាតិ បរទេស ចំណេះដឹងទូទៅ។ បន្ថែមពីលើផ្នែកចំណេះដឹងហើយ អ្នកឧកញ៉ា ហុង ពីវ បានបំពាក់បំប៉ននូវជំនាញជាច្រើនដល់កូនស្រីបណ្ដូលចិត្តរូបនេះថែមទៀត។



Ruby មានសមត្ថភាពរាំ ច្រៀង បានយ៉ាងល្អដូចតារាអាជីព។ ក្នុងការរស់នៅប្រចាំថ្ងៃរបស់កូនស្រីរបស់អ្នកឧកញ៉ា ហុង ពីវ នរណាៗក៏ស្ងើចសរសើរដែរ ដោយនាងមានភាពឡូយឆាយ សប្បាយរីករាយ និងបានធ្វើដំណើរកម្សាន្តនៅបរទេសយ៉ាងអស្ចារ្យ។
ក្រឡេកទៅមើលការស្លៀកពាក់ប្រចាំថ្ងៃវិញ ដ្បិតថានាងតូច Ruby តែនាងប្រើប្រាស់របស់ប្រេនៗទាំងអស់មិនថាខោអាវ ស្បែកជើង កាបូបជាដើម៕








អត្ថបទ៖ ឆដា, រូបភាព៖ ruby yana


