ឧកញ៉ា ស្រ៊ៀត មុំសុភា អ្នកជំនួញ​ស្រគត់ស្រគំ និងសកម្មសឹងគ្រប់ប្រភេទកីឡា

ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Sophiya Cambodia Travel & Tours នៅ​ប្រទេស​កម្ពុជា គឺ​ឧកញ៉ា ស្រ៊ៀត មុំសុភា ​ជា​អ្នក​ជំនួញ​ស្រី​ដែល​ត្រូវ​បាន​អ្នក​ជំនួញ​ដូច​គ្នា​ទទួល​ស្គាល់​ពី​ភាព​រម្យទម ​ស្រគត់ស្រគំ និង​ឫកពា​ថ្លៃថ្នូរ។

តាមដានជាមួយយើង៖ Million Times

សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ឧកញ៉ា ស្រ៊ៀត មុំសុភា មិន​ត្រឹម​តែ​ពូកែ​ធ្វើ​ជំនួញ​ឡើយ ដោយ​ការ​អប់រំ និង​រៀបចំ​ខ្លួន​ក៏​មិន​ធម្មតា​ដែរ។ ចំណុច​ពិសេស​មួយ​របស់​ឧកញ៉ា ស្រ៊ៀត មុំសុភា គឺ​តែងតែ​ចូលរួម​ក្នុង​ប្រភេទ​កីឡា​ផ្សេង​ៗ។

ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​មួយ ច្បាស់​ណាស់ឧកញ៉ា ស្រ៊ៀត មុំសុភា រៀបចំ​ការ​ស្លៀកពាក់​​បែប​អ្នក​ជំនួញ អាវ​ធំ​ជា​ប្រចាំ តែ​សម្រាប់​ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​នាយក​ប្រតិបត្តិ Sophiya Cambodia Travel & Tours មើល​ទៅ​រម្យទម ថ្លៃថ្នូរ និង​គ្មាន​ភាព​សើតឆាយ។

ឧកញ៉ា ស្រ៊ៀត មុំសុភា ក៏​ជា​បុគ្គល​ចូលរួម​ក្នុង​ការងារ​សង្គម និង​សប្បុរស​ធម៌​ជា​ហូរហែ​មិន​សូវ​ដាច់​ដែរ។ មួយ​វិញ​ទៀត​ឧកញ៉ា​រូប​នេះ ជា​បុគ្គល​គំរូ និង​មាន​ភាព​រួសរាយ​រាក់ទាក់​ខ្លាំង​ដល់​មនុស្ស​ជុំវិញ​ខ្លួន។

សម្រាប់​ឈុត​រាត្រី​សមោសរ​ដែល​ឧកញ៉ា ស្រ៊ៀត មុំសុភា ចេញ​មក​សុភាពរាបសារ តែ​បង្ហាញ​ពី​ភាព​​ខ្ពង់ខ្ពស់​ស័ក្ដិសម​ជាមួយ​ឋានៈ​តួនាទី​ក្នុង​សង្គម។ តាម​រយៈ​សម្លៀកបំពាក់​នាយក​ប្រតិបត្តិ Sophiya Cambodia Travel & Tours មិន​សូវ​និយម​ប្រេន​ប៉ុន្មាន​ឡើយ។

​សម្រាប់​ការ​ប្រើប្រាស់​កាបូប​ដៃ​វិញ ឧកញ៉ា ស្រ៊ៀត មុំសុភា ក៏​ចូលចិត្ត​ប្រើ​ជា​របស់ផលិត​ក្នុង​ស្រុក។ ក្រៅពី​មាន​ជំនួញ​ជា​ក្រុមហ៊ុន Tour ហើយ​ ក៏​ជា​កុងស៊ុលកិត្តិយសបង់ក្លាដេសប្រចាំប្រទេសកម្ពុជា ថែម​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophear M. Sreat