ដើមឆ្នាំថ្មីលោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ថតរូបភាពជុំគ្រួសារយ៉ាងស្រស់ស្អាត

អគ្គនាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លោកស្រី លី សុខឆេង តែងតែ​ថត​រូបភាព​ជុំ​គ្រួសារ​ជា​រៀងរាល់​ឆ្នាំ​ជាមួយ​​ស្វាមី និង​ម្ដាយ​ជាទី​ស្រលាញ់លោក​អ្នក​ឧកញ៉ា ភាព ហៀក ព្រម​ទាំង​កូន​ប្រុស​ស្រី​ទាំង៤។

តាមដានជាមួយយើង៖ Million Times

ក្នុង​អាល់ប៊ុម​រូបភាព​ជុំ​គ្រួសារ​ដ៏​ស្រស់​ស្អាត​នៃ​គ្រួសារ​អគ្គនាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល មាន​ទាំង​ឈុត​ប្រពៃណី និង​សម័យ។ លោកស្រី លី សុខឆេង គឺតែងតែ​មាន​រូបភាព​ជាមួយ​ម្ដាយ​មិន​ដែល​អាក់ខាន​ឡើយ ដែល​នេះ​ជា​អនុស្សាវរីយ៍​គ្មាន​អ្វី​អាច​មក​កាត់​ថ្លៃ​បាន។

លោកស្រី លី សុខឆេង ស័ក្តិសម​ជា​សហគ្រិន​ស្រ្តី​វ័យ​ក្មេង​ជោគជ័យ​ទាំង​ព្រម​មិន​ថា ការងារ​ដំណើរការ​ទៅ​រលូន​ឡើយ ជីវិត​គ្រួសារ​ក៏​ស្រស់​បំព្រង។ បើ​ទោះ​ជា​មមាញឹក​រឿង​ការងារ​យ៉ាងណា ក៏​នារី​ដ៏​អស្ចារ្យ​រូប​នេះ​នៅតែ​ចិញ្ចឹម និង​អប់រំ​កូន​ដល់​ទៅ ៤ នាក់​បាន​យ៉ាង​ល្អ។

ចំណុច​កាន់តែ​នឹក​ស្មាន​មិន​ដល់ គឺ​លោកស្រី​ពូកែ​ថែទាំ​រូប​សម្រស់ និង​ការ​តុបតែង​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត​គ្រប់​ពេល៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory