ខួបកំណើតឆ្នាំនេះរបស់ លោកស្រី ខៀវ សស៊ីលៀប ថៅកែក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំយ៉ាងសាមញ្ញដោយមានតែមនុស្សនៅក្នុងក្រុមគ្រួសារ ហើយក៏មានមិត្តជិតស្និទ្ធបានចូលរួមផងដែរ។

លោកស្រី ខៀវ សស៊ីលៀប បានបង្ហាញរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមនៅក្នុងឆ្នាំថ្មី ២០២៦ នេះ ដោយក្នុងនោះក៏បានរៀបរាប់ពីការអរគុណដល់មនុស្សជាទីស្រលាញ់របស់ខ្លួនទាំងអស់ ដែលនៅក្បែរ និងលើកទឹកចិត្តនាពេលកន្លងមក។
ការជួបជុំដែលមានកូនប្រុសទាំងអស់ កូនប្រសាស្រី និងអនាគតកូនប្រសា មកជួបជុំគ្នាយ៉ាងមានសុភមង្គល។ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញថា ក្រុមគ្រួសារហនុមាន មិនបានរៀបចំខ្លួនបែបឡូយឆាយអ្វីធំដុំឡើយ។

ដោយសារតែកម្ពុជាទើបមានភាពប្រសើរឡើងបន្តិចវិញ ដូចនេះហើយលោកស្រី សស៊ីលៀប ដឹងពីស្ថានភាពស្រុកទេសច្បាស់ ហើយក៏មិនបានរៀបចំកម្មវិធីអ្វីឡើយ ត្រឹមការញ៉ាំអាហារជួបជុំគ្រួសារល្អពេកហើយ។
ក្រៅពីគ្រួសារហើយ មិត្តភ័ក្ដិក៏បាន surprise នំខួបកំណើតជូនថៅកែស្រីនៃ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ផងដែរ មិនថានៅកន្លែងលេងកីឡា ឬកន្លែងរៀបចំស្បៀងសម្រាប់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខ៕





អត្ថបទ៖ឆដា, រូបភាព៖ Leap Khieu


