កញ្ញា SG ដែលគេស្គាល់យ៉ាងច្បាស់ថាជាកូនស្រីបណ្ដូលចិត្ត និងជាថៅកែតូចនៃហាងពូកសុខភាព សុខហេង បានអញ្ជើញអ្នកផលិតមាតិកាដ៏ល្បីលំដាប់ពិភពលោក គឺ JB មករួមគ្នាធ្វើកិច្ចការមនុស្សធម៌ ក៏ដូចជាការផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។


កូនស្រីម្ចាស់ក្រុមហ៊ុន Jasmine បានបង្កើតវីដេអូជាមួយអ្នកកាត់សក់ Jamiel Bustos សញ្ជាតិកាណាដា ព្រមទាំងធ្វើការរួមគ្នាលើគម្រោងមួយចំនួនទៀតផង។ មិនតែប៉ុណ្ណោះ ភុំ សៀវហ្កិច ហៅ SG បាននាំ JB ទៅកាន់ហាងរបស់គ្រួសារខ្លួនផងដែរ។
ទាំង SG និង JB សុទ្ធសឹងតែជាបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ពិសេសគឺ Tik Tok តែម្ដង។ ដូចនេះហើយវាជាការចំណេញដល់កម្ពុជា។ ក្នុងនោះគេសង្កេតឃើញថាជាងកាត់សក់វ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនរូបនេះ បានបង្ហោះវីដេអូរបស់ខ្លួនជាមួយ SG ដែលមានអ្នកមើលរហូតទៅដល់ជិត ៧ លាននាក់ឯណោះ។


នៅក្នុង Tik Tok របស់ JB មានអ្នកសួរទៅកាន់លើថា តើលោកស្រលាញ់ប្រទេសកម្ពុជាមែនទែន? JB មិនបានស្ទាក់ស្ទើរក្នុងការឆ្លើយតបឡើយ ដោយចម្លើយរបស់លោក គឺ Yes ធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាពេញចិត្តស្ដូក៕


អត្ថបទ៖ ឆដា, រូបភាព៖ Tik Tok


