ថ្ងៃភ្ជាប់ពាក្យចៅប្រុសម្នាក់ទៀត សេដ្ឋិនី ភាព ហៀក ញញឹមស្រស់ស្រាយពេលកូនចៅមកជួបជុំគ្នា

ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកអ្នកឧកញ៉ា ភាព ហៀក បាន​បង្ហាញ​ទឹក​មុខ​ស្រស់​បំព្រង នា​ថ្ងៃ​ភ្ជាប់ពាក្យ​ចៅ​ប្រុស​ឈ្មោះ អ៊ឹង ពិសិដ្ឋ ដែល​ជា​កូន​ប្រុស​របស់​លោក​អ្នក​ឧកញ៉ា លាង ឃុន។

តាមដានជាមួយយើង៖ Million Times

កូន​កំលោះ អ៊ឹង ពិសិដ្ឋ និង​កូន​ក្រមុំ សុខ ឡារីតា ពិត​ជា​ស្រស់​សង្ហា និង​ស្រស់​សោភា ស័ក្តិសម​ជា​គូ​នឹង​គ្នា​ពិត​ៗ​ទាំង​រូប​សម្បត្តិ ចរិយាសម្បត្តិ និង​ចំណេះដឹង។ អ្នក​ទាំង ២ បាន​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ ២៣ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លង​ទៅ

ថ្ងៃ​សិរី​សួស្ដី និង​ជ័យ​មង្គល​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ ក៏​ជា​ពេលវេលា​ជួបជុំ​កូន​ចៅ​ទាំងអស់​គ្នា​ផង​ដែរ។ មិន​ថា​ជា​កូន​កំលោះ និង​កូន​ក្រមុំ​ប៉ុណ្ណោះ​ទេ ដែល​បាន​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ឆើតឆាយ សូម្បី​តែ​ភ្ញៀវ​ដែល​ចូលរួម​ក៏​សុទ្ធសឹងតែ​រៀបរយ​ក្នុង​ស្លៀកបំពាក់​បែប​ប្រពៃណី និង​សម័យ។

ក្នុងនាមជាជីដូនម្នាក់ ពិតជារំភើប និង​ឃើញ​ចៅ​ៗ​រកឃើញ​គូគ្រងបាន​ល្អ និង​ស្រលាញ់​ ថែរក្សាគ្នា។ រូបភាព១សន្លឹក​ដែល​មាន​ទាំងកូន​ប្រុស​ស្រី និង​ចៅ​បង្កើតជាច្រើន​ឈរ​ជុំ​អម ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកអ្នកឧកញ៉ា ភាព ហៀក បង្ហាញ​ពី​ភាព​សប្បាយរីករាយ ព្រម​ទាំង​សុភមង្គលក្នុង​គ្រួសារធំ​មួយ។

មិន​ត្រឹម​តែ​មាន​ភ្ញៀវ​កិត្តិយស​ជា​អ្នក​ជំនួញ​ធំ​ៗ​លំដាប់​ប្រទេស​ប៉ុណ្ណោះ​ទេ អ្នក​មុខ​អ្នកការ មន្រ្តី​រាជការ​ជើង​ចាស់​ជាច្រើន​រូប ក៏​បាន​បង្ហាញ​វត្តមាន​ជា​ចាស់​ទុំ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ one memory