ម្ចាស់ប្រេន Felix ឡើងទៅទិញឡាន Porsche Mansory នៅឌូប៉ៃតម្លៃជាង ១ លានដុល្លារមិនទាន់គិតពន្ធ

ដូច​ដឹង​ស្រាប់​ហើយ​ថា សេដ្ឋិនី​ផ្នែក​អនឡាញ​ដ៏​ល្បី និង​តែងតែ​ចូលចិត្ត​រំលែក​សឹងតែ​គ្រប់រឿងរ៉ាវ​នៅ​លើ​បណ្ដាញ​សង្គម គឺ​ម្ចាស់​ប្រេន Nimol Felix ដែល​ទើប​បង្ហោះ​វីដេអូ​ទៅ​មើល​ឡាន​ដល់​ទីក្រុង​ឌូប៉ៃ កាលពី​ពេល​ថ្មី​ៗ​នេះ។

តាមដានជាមួយយើង៖ Million Times

ក្រោយ​ឡើង​ទៅ​មើល​រួច​ពេល​នេះ សេដ្ឋិនី និមល បាន​នាំ​យក​កំពូល​រថយន្ត​ដែល​មាន​តែ​មួយ​​​មក​ដល់​ស្រុក​ខ្មែរ​ហើយ និង​បាន​រៀបចំ​កម្មវិធី​សម្ពោធ​យ៉ាង​គគ្រឹកគគ្រេង។ សម្រាប់​រថយន្ត​​ដែល​មាន​តែ​មួយ​នៅ​ស្រុក​ខ្មែរ​គឺ Porsche 911 Turbo S Mansory ។

ម្ចាស់​ប្រេន Nimol Felix បាន​ឲ្យ​ដឹង​ក្នុង​វីដេអូ​មុន​ថា Porsche ដែល​នាង​មើល និង​បង្ហើប​ប្រាប់​តម្លៃ​ថា ​ជាង ១ លាន​ដុល្លារ ដែល​ស្ថិត​នៅ​ក្នុង Showroom Mansory នៅ​ឌូប៉ៃ តាំងពី​ខែ ១១ ឆ្នាំ ២០២៥។ អ្នក​អនឡាញ​ដែល​ល្បី​រឿង​ទិញ​ឡាន​តែ ១ លើ​លោក​នេះ បាន​បញ្ជា​ទិញ​តាំងពី​នៅ​ស្រុក​ខ្មែរ​ម្ល៉េះ គ្រាន់តែ​ទៅ​ឌូប៉ៃ ដើម្បី​ទទួល​កូនសោ និង certificate និង​រៀបចំ​ដឹក​មក​ខ្មែរ​។

គួរ​ឲ្យ​ដឹង​ថា Porsche 911 Turbo S Mansory របស់​លោកស្រី គឺ​ជា​គ្រឿង​ទី​១ លើ​លោក ហើយ​ស៊េរី​នេះ គឺ​ផលិត​តែ ១០ គ្រឿង​ប៉ុណ្ណោះ។ សម្រាប់​តម្លៃ​ឡាន​របស់​កំពូល​អ្នក​ជំនួញ​អនឡាញ​ដែល​ល្បីល្បាញ​ទិញ​ឡាន​ទំនើប និង​សាងសង់​ភូមិគ្រឹះ​ស្កឹមស្កៃ​រូប​នេះ គិត​ទាំង​ពន្ធ និង​នាំ​ចូល​ជិត ៣ លាន​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix