លោកស្រី បុទុមរ័ត្ន ម្ចាស់ The Bliss Wedding ដែលជាអ្នករៀបចំតុបតែង និងរចនាផ្កានៅរោងកម្មវិធីមង្គលការឈានមុខគេនៅកម្ពុជា។ បើទោះជាលោកស្រីរៀបមង្គលការ និងមានកូនប្រុសម្នាក់ហើយ តែសម្រស់វិញនៅតែស្រស់ស្អាតគ្មានប្រែ និងជាស្ត្រីជោគជ័យក្នុងជំនួញផ្នែក Decor ផ្កានេះតែម្ដង។

ថ្មីៗនេះថៅកែស្រី ថៅកែស្រី បុទុមរ័ត្ន ក៏បានទៅចូលរួមកម្មវិធីមង្គលការដ៏អស្ចារ្យនាចុងឆ្នាំនេះក្នុងនាមជាភ្ញៀវ និងម្ចាស់ហាងដេគ័រទីតាំងរៀបចំមង្គលការដ៏ធំអស្ចារ្យរវាងព្រះនាង នរោត្តម ពង្ស់សូរិយា និងកូនប្រុសទី៣របស់សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ គឺ CEO អ៊ឹង ស៊ីវឈន់។
លោកស្រី ថៅកែស្រី បុទុមរ័ត្ន បានចូលរួមមង្គលការគ្រួសារអភិជនដូចគ្នា ដោយគ្រងឈុតដ៏អស្ចារ្យនៃប្រេន Elie Saab។ ថៅកែ The Bliss Wedding បានគ្រងឈុតតម្លៃជិត ៧ ពាន់ដុល្លារ ដូចទេពធីតា។ រ៉ូប Elie Saab ភ្លឺផ្លេកពណ៌លឿង សូកូឡា ស្វាយ និងពណ៌ខៀវជាដើមនោះមានតម្លៃ ៦ ៧៥០ ដុល្លារ។

នេះមិនទាន់គិតពីនាឡិកា Richard Mille RM 07-01តម្លៃ ២៦៨ ០០០ ដុល្លារ និងគ្រឿងអលង្ការ កាបូប ដែលសុទ្ធសឹងតែជារបស់ថ្លៃៗជាច្រើនទៀតផង។
គួរបញ្ជាក់ថាស្រ្តីអភិជន និងជាម្ចាស់ The Bliss Wedding ជា CEO ទាន់សម័យ ដែលការរស់នៅប្រចាំថ្ងៃប្រើប្រាស់សុទ្ធតែរបស់ប្រេនៗ។ ម្ចាស់ក្រុមហ៊ុនដេគ័រផ្កាដ៏ធំប្រចាំស្រុកខ្មែររូបនេះបានរៀបមង្គលការកាលពីឆ្នាំ ២០២២ នៅ OCIC ដែលគ្រានោះមានភាពល្បីល្បាញខ្លាំង ព្រោះក្នុងរោងសឹងតែដូចសួនផ្កាទៅហើយ៕















អត្ថបទ៖ ឆដា, រូបភាព៖ Boutomrath Lybon


