ថ្ងៃមង្គលការ CEO អ៊ឹង ស៊ីវឈន់ ប្អូនស្រីពៅគ្រងឈុតជាង ៤ ពាន់ដុល្លារ

នា​ថ្ងៃ​មង្គលការ CEO រូប​សង្ហា អ៊ឹង ស៊ីវឈន់ ក្រុម​គ្រួសារ​ទាំង​មូល​គ្មាន​មួយ​រូប​ណា​អវត្តមាន​ឡើយ ហើយ​ក្នុង​នោះ​ក៏​សង្កេត​ឃើញ​កូន​ស្រី​ពៅ​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ដែល​មាន​គណនី Instagram Seav Meng Seu Ing ឬ អ៊ឹង ស៊ាវម៉េងស៊ឺ។

តាមដានជាមួយយើង៖ Million Times

ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ កូន​ស្រី​ពៅ​របស់​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង បាន​គ្រង​ឈុត​ប្រពៃណី​ជាច្រើន​ឈុត​ក្នុង​កម្មវិធី​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​លោក អ៊ង ស៊ីវឈន់ ដែលជាបងប្រុស​សម្លាញ់​ចិត្ត។

បើ​និយាយ​ពី​ថ្ងៃ​ជប់លៀង​ពេល​ល្ងាច​វិញ​កូនស្រីពៅសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​អង់គ្លេស​កាលពី​ពេល​ថ្មី​នេះ បាន​គ្រង​ឈុត​ដ៏​ប្រណីត​តម្លៃ​ជាង ៤ ពាន់​ដុល្លារ ដែល​ជា​ម៉ាក​របស់ Jenny Packham របស់​អ្នក​ឌីហ្សាញ​អង់គ្លេស។

រ៉ូប​ពណ៌​ទឹក​មាស​របស់ Jenny Packham ដែល អ៊ឹង ស៊ាវម៉េងស៊ឺ ពាក់​ជា​រ៉ូប​ដ៏​ប្រណីត ភ្លឺ​ចែងចាំង និង​ជា​រ៉ូប​ចោមពុង ហើយ​ផ្នែក​ខាងក្រោម​ជា​សំពត់​កន្ទុយត្រី មាន​តម្លៃ​ពេញ ៤ ៣៥៥ ដុល្លារ ដែល​មិន​ទាន់​គិត​ការ​ដឹក​ជញ្ជូន​មក​ក្រៅ​ប្រទេស។

ជា​កូន​ស្រី​សេដ្ឋី​ដ៏​ល្បី និង​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​កញ្ញា​គ្រង​ឈុត​ដ៏​ថ្លៃ​ប្រេន​ៗ​បែប​នេះ គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដ្បិត​គ្រួសារ​ក៏​ធូរធារស្រាប់៕

អត្ថបទ៖ឆដា, រូបភាព៖ Ahyi Hairstyles និង One Memory