លោកស្រី និលម ដែលមហាជនស្គាល់យ៉ាងច្បាស់ថាជាថៅកែប្រេនផលិតផលថែរក្សាសម្រស់ Felix ដែលមានភាពហ៊ឺហាខ្លាំង និងជាសេដ្ឋិនីមានរសនិយមប្រើសម្ភារៈតម្លៃថ្លៃៗ និងព្រមទាំងជារបស់កម្រលើលោក។

ថ្មីៗនេះលោកស្រី និលម និងស្វាមី បានកំពុងនៅទីក្រុងឌូប៉ៃ ដើម្បីទិញឡានស៊េរីទំនើប ដែលឡានតម្លៃរាប់លានដុល្លារនោះ បានទៅដំឡើងនៅ Mansory ដែលជាក្រុមហ៊ុនកែច្នៃរថយន្តប្រណិតមួយ។
សេដ្ឋិនីរូបនេះ បានបង្ហើបឲ្យដឹងថា ឡានដែលលោកស្រីនឹងទិញពីឌូប៉ៃតែម្ដងនោះមានតម្លៃជាង ១ លានដុល្លារ ដែលមិនទាន់គិតថ្លៃពន្ធនៅឡើយទេ។ ចំពោះម៉ាកឡានអ្វីនោះ លោកស្រីនៅមិនទាន់បង្ហើបឡើយថាជាឡានប្រេនអ្វី គ្រាន់តែបង្ហើបតម្លៃជាង ១ លានដុល្លារនៅទីនោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ លោកស្រី និមល និងស្វាមីបានឡើងទៅមើលឡាន Brubas នៅអាល្លឺម៉ង់ដូចគ្នា ដែលគ្រានោះគឺឡាន Mercedes-Benz G 63 AMG GCD 920។
ចំណែកឡានដែលទិញពីឌូប៉ៃ មិនទាន់ដឹងថាជាម៉ាកអ្វីឡើយ គ្រាន់តែម្ចាស់ហាង Mansory នៅទីនោះនិយាយថាជាឡានតែមួយគត់លើលោក ហើយក្នុងវីដេអូលោកស្រីក៏បាននិយាយពីឡានពណ៌មាសដែលជា One of One ផងដែរ។
ទៅទីក្រុងឌូប៉ៃលើកនេះ ក្រុមហ៊ុន Mansory ក៏បានផ្ដល់សោ និង certificate បញ្ជាក់ និងទទួលស្គាល់ជាផ្លូវការផងដែរ៕






អត្ថបទ៖ឆដា, រូបភាព៖ Nimol Felix


