លោកស្រី លឹម សុខចេង កាន់កាបូបដ៏ប្រណីត ថ្ងៃមង្គលការកូនប្រុសដន្លង

លោកស្រី លឹម សុខចេង ដែល​ជា​ភរិយា​​ថៅកែ​ហាង​លក់​សម្លៀកបំពាក់ លីម ហុង គឺ​ឧកញ៉ា ចាប មួយហុង បាន​ចូលរួម​កម្មវិធី​មង្គលការ​កូន​ប្រុស​របស់​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គ​នាយក​ក្រុមហ៊ុន ING Holdings Co., Ltd កាលពី​ពេល​កន្លង​ទៅ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​អ្នក​ដន្លង​នឹង​គ្នា​ស្រាប់ ថ្ងៃ​សិរី​មង្គល​កូន​របស់​ដន្លង លោកស្រី លឹម សុខចេង និង​ស្វាមី​បាន​ចូលរួម​ទាំង ២ ថ្ងៃ​មិន​ឲ្យ​ដាច់​ឡើយ ហើយ​តាំងពី​ថ្ងៃ​ដំបូង​នៃ​កម្មវិធី ភរិយា​ឧកញ៉ា ចាប មួយហុង បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ប្រពៃណី​ខ្មែរ តាម​ការ​កំណត់។

ឈុត​សម្លៀកបំពាក់​ខ្មែរ​បុរាណ​ដែល​ស្ត្រី​អភិជន​នេះ​គ្រង ច្នៃ​ឡើង​ពី​សូត្រ​ខ្មែរ​ដ៏​ល្អល្អះ និង​បន្ថែម​ដោយ​កាបូប​ប្រណីត​ៗ​ទៀត សម្រស់​លោកស្រី លឹម សុខចេង កាន់តែ​លេច​ត្រដែត​ថែម​មួយ​កម្រិត​ទៀត។

ថៅកែ​ស្រី​ហាង​លក់​សម្លៀកបំពាក់​ដែល​មាន​កេរ្តិ៍ឈ្មោះ​រូប​នេះ បាន​កាន់​កាបូប​ដៃ Hermès Shiny Crocodile Kelly តម្លៃ​ជិត ៣ ម៉ឺន​ដុល្លារ។ ក្រៅ​ពី​កាបូប​ដៃ​ដ៏​អស្ចារ្យ​ហើយ លោកស្រី​ក៏​បន្ថែម​ដោយ​គ្រឿងអលង្ការ​គជ់ខ្យង​តម្លៃ​រាប់​ម៉ឺន​ពី​លើ​ទៀត។

ដោយសារ​តែ​លោកស្រី​ជា​អ្នក​ជំនួញ​នាំ​ចូល​ផ្នែក​សម្លៀកបំពាក់​ប្រេន​ល្បី​ៗ​ស្រាប់ ដូចនេះ​ហើយ​មិន​មែន​ជា​រឿង​ពិបាក​ឡើយ​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ​កម្រ​ទាំង​នោះ៕

អត្ថបទ៖ ឆដា,រូបភាព៖ The ring wedding cambodia