ថៅកែក្រុមហ៊ុន​ Felix បរិច្ចាគ​ ៥ ​ម៉ឺនដុល្លារ​ សាងសង់​សាលារៀន​១អាគារ ​នៅខេត្តតាកែវ​

ថៅកែ​ស្រី​នៃ​ក្រុមហ៊ុន Felix ដែល​មាន​កេរ្តិ៍ឈ្មោះ​លើ​វិថី​អនឡាញ ​បាន​ចំណាយ​ប្រាក់​ ៥​ ម៉ឺន​ដុល្លារ​ ដើម្បី​សាងសង់​សាលា​រៀន​មួយ​ខ្នង​នៅ​ខេត្ត​តាកែវ ​ជួយ​ដល់​សិស្ស​ឱ្យ​មាន​កន្លែង​រៀន​សូត្រ​បន្ថែម​ទៀត។

តាមដានជាមួយយើង៖ Million Times

​អ្នក​នៅ​ក្នុង​វិស័យ​លក់​ផលិតផល​អនឡាញ​ច្បាស់​ជា​ស្គាល់​ច្បាស់​ហើយ​ថៅកែ​ស្រី​នៃ​ក្រុមហ៊ុន Felix ​រូប​នេះ ​ព្រោះ​ធ្លាប់​បាន​ជួយ​ការងារ​សង្គម​ច្រើន​មែនទែន ​ហើយ​មាតិកា​របស់​អ្នក​ស្រី​​​ផលិត​ក៏​ល្អដែរ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្គាល់​គាត់​ច្រើន។ ​ថៅ​កែ​ស្រី ដែល​មាន​ឈ្មោះ​ថា អ៊ួក និមល ​រូប​នេះ​ក៏​ទើប​តែ​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ការងារ​សង្គម​ដ៏​ល្អ​មួយ​ទៀត​ដែរ គឺ​ការ​ជួយ​កសាងសាលា​រៀន​នៅ​ខេត្ត​តាកែវ ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​កន្លែង​សិក្សា​ល្អ​គ្រប់​ៗ​គ្នា។

​នៅ​លើ​បណ្ដាញ​សង្គម ​សេដ្ឋីនី អ៊ួក និមល ​បាន​សរសេរ​បែប​នេះ​ថា​៖ “ចូលរួម​ជួយ​សាងសង់​សា​លា​រៀន​1អាគារ ​នៅខេត្តតាកែវ ​និង​ជូន​សំភារៈ​សិក្សាដល់ប្អូនៗ​សិស្សានុសិស្ស។ សូម​កុសល​បុណ្យ​ជួយ​ឃុំគ្រង​អោយពួកយើង​ជួប​តែ​រឿង​ល្អ​ៗ។ ជូន​បុណ្យ​ផង​បងប្អូន​ញាតិ​មិត្ត”

​សូម​បញ្ជាក់​ថា​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ​ឃើញ​ថា​អ្នក​មាន​ប្រាក់​កាស​ច្រើន ​ជា​ពិសេស​ក្នុង​​វិស័យ​លក់​អនឡាញ​នេះ ​មាន​អ្នក​ជួយ​ដល់​សង្គម​ច្រើន​មែនទែន​ទាំង​ការ​ធ្វើ​សប្បុរសធម៏ ​ការ​កសាង​សាលា​រៀន ​និង​ការ​ជួយ​ដល់​វីរៈ​កង​ទ័ព​កន្លង​មក​ជា​ដើម។ ​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹក​ចិត្ត​កូន​ខ្មែរ​ដែល​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពិត​ជា​ល្អ​មែនទែន៕

Screenshot

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix